• 2020-06-24 03:45:12
  • បាល់ទាត់

ធ្លាក់​ទម្រង់​ខ្លាំង​កាល​ប៉ះ Man City តែ​ស្ងាត់​ៗ Luiz បន្ថែម​កុងត្រា​​ជាមួយ Arsenal

  • 2020-06-24 03:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Luiz បាន​យល់​ព្រម​ពង្រីក​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ Arsenal ធ្វើ​ឲ្យ​គេ​បន្ត​នៅ Emirates Stadium រហូត​ដល់​ឆ្នាំ​២០២១។

ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ប្រេស៊ីល​រក​ការ​រិះគន់​យ៉ាង​ចាស់​ដៃ សម្រាប់​ការ​លេង​​ធ្វេសប្រហែស​​ទល់​នឹង​ Manchester City កាល​ពី​សប្ដាហ៍​មុន ដែល​គេ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​នាទី​២៦ ធ្វើ​ឲ្យ​ Arsenal ចាញ់ ៣-០។

ក្រោយ​ចប់​ការ​ប្រកួត Luiz បាន​ធ្វើ​ការ​សុំទោស​ដល់​អ្នក​គាំទ្រ ប៉ុន្តែ​អ្នក​រិះគន់​ជឿជាក់​ថា ទម្រង់​លេង​បែប​នេះ​​នឹង​ធ្វើ​ឲ្យ​​គេ​បញ្ចប់​និស្ស័យ​ជាមួយ​​កាំភ្លើង​ធំ​​ពេល​ដែល​កុងត្រា​អស់​នៅ​​ថ្ងៃ​ទី ៣០ ខែ មិថុនា​ខាង​មុខ។ យ៉ាងណាមិញ ក្រោយ​មាន​ការ​ពិភាក្សា Arsenal បាន​សម្រេច​ផ្ដល់​កុងត្រា​១​ឆ្នាំ​ទៀត​ដល់ Luiz ធ្វើ​ឲ្យ​គេ​បន្ត​នៅ​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២១៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី