• 2020-06-23 02:00:54
  • បាល់ទាត់

Man City លត់ Burnley ៥-០ ធ្វើ​ឲ្យ​ Liverpool បន្ត​រង​ចាំ​ការ​លើក​ពាន

  • 2020-06-23 02:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Phil Foden និង Riyad Mahrez រក​បាន​ម្នាក់​២​គ្រាប់​ដូច​គ្នា​ជួយ Manchester City យក​ឈ្នះ Burnley ៥-០ ធ្វើ​ឲ្យ Liverpool នៅ​តែ​បន្ត​រង​ចាំ​ការ​លើក​ពាន Premier League។

​Man City រក​បាន​៣​គ្រាប់​ដំបូង​នៅ​ត្រឹម​វគ្គ​ទី​មួយ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Phil Foden និង Mahrez ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ ក្នុង​នោះ​មួយ​គ្រាប់​ជា​បាល់​ប៉េណាល់ទី។ មិន​ទាន់​អស់​ចិត្ត​ឈាន​ដល់​វគ្គ​ទី​ពីរ​ក្រុម​លោក Pep Guardiola បាន​បន្ថែម​២​គ្រាប់​ទៀត​រក​បាន​ពី​សំណាក់​កីឡាករ David Silva និង Foden។

ជ័យជម្នះ​នេះ City នៅ​តែ​បន្ត​ឈរ​លេខ​២ ក្រោម​ក្រុម​កំពូល​តារាង Liverpool ២០​ពិន្ទុ។ ហង្សក្រហម​ត្រូវ​ការ​តែ​៥​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់