• 2020-06-22 01:34:24
  • បាល់ទាត់

ទីបំផុត Real Madrid ប្រឹងប្រែង​ឡើង​ឈរ​កំពូល​តារាង​ La Liga លើ Barca វិញ​ហើយ

  • 2020-06-22 01:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ឡើង​ឈរ​​ក្នុង​កំពូល​តារាង​ពិន្ទុ La Liga បន្ទាប់​ពី​បាន​យក​ឈ្នះ​យ៉ាង​លំបាក​លើ​​ក្រុម Real Sociedad លទ្ធផល ២-១ កាល​ពី​យប់​មិញ។

ក្រុម​​លោក​ Zinedine Zidane ពេល​នេះ​​មាន​៦៥​ពិន្ទុ​ស្មើ​គ្នា​ត្រឹម​ជាមួយ Barca ដែល​​ទើប​លេង​ស្មើ​ជាមួយ Sevilla ០-០ កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ពួក​គេ​បាន​ឡើង​ទៅ​កំពូល​តារាង​ដោយ​គេ​​​លើ​កំណត់ត្រា Head-to-Head នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កន្លង​ទៅ។

Sergio Ramos ជា​អ្នក​ប៉េណាល់ទី​រក​គ្រាប់​ដំបូង​ឲ្យ Madrid ក្រោយ Vinicius Jr ត្រូវ​ខាង​កីឡាករ​របស់ Real Sociedad បង្ក​កំហុស​លើ។ ខ្សែ​ប្រយុទ្ធ Karim Benzema ជា​អ្នក​រក​គ្រាប់​ទី​២ មុន​ពេល​​កីឡាករ Mikel Merino ធ្វើ​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ Sociedad៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់