• 2020-06-20 02:05:12
  • បាល់ទាត់

Pique ​៖​លេង​របៀប​នេះ Barcelona មិន​អាច​ឈ្នះ​ពាន​បាន​ទេ​

  • 2020-06-20 02:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​ក្របខណ្ឌ La Liga ​នៅ​យប់មិញ​នេះ​។

​លទ្ធផល​ស្មើ​នេះ​ដែរ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​ក្រុម Real Madrid ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ ប្រសិន​បើ​ពួកគេ​អាច​លេង​ឈ្នះ​ក្រុម Real Sociedad ​នៅ​យប់​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។ ​ដោយ​ឡែក​សម្រាប់​ខ្សែ​ការពារ Pique ​វិញ ​ក៏​មើល​ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​ពិបាក​ឈ្នះ​ពាន​ដែរ ប្រសិន​ណា​បើ​ពួកគេ​លេង​របៀប​នេះ​។

​ខ្សែ​ការពារ​ក្រុម Barcelona ​បាន​អះអាង​ថា​៖ “ខ្ញុំ​គិត​ថា​វា​ពិបាក​ណាស់​ក្នុង​ការ​ឈ្នះ​លីគ​នេះ។ ​យើង​នឹង​ប្រឹងប្រែង​គ្រប់​យ៉ាង ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា Real Madrid ​នឹង​បាត់​បង់​ពិន្ទុ​ខ្លះ​ពី​ការ​ប្រកួត​នៅ​សល់​នោះ​ទេ។ ​ពី​អ្វី​ដែល​យើង​បាន​មើល​ពីរ​ប្រកួត​កន្លង​មក​នេះ ​វា​ពិត​ជា​ពិបាក​ណាស់”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់