• 2020-06-19 01:40:57
  • បាល់ទាត់

ខាន​លេង​ជិត​​១​ឆ្នាំ Asensio ​ប៉ះ​បាល់​ភ្លាម ​ស៊ុត​ចូល​ភ្លាម​តែ​ម្ដង ​ជួយ Real ​ឈ្នះ ៣-០

  • 2020-06-19 01:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។​

​៣​គ្រាប់​ដែល​ធ្វើ​បាន​សម្រេច​របស់​ក្រុម​លោក Zidane ​នេះ កើត​ចេញ​ពី​ជើង​របស់ Karim Benzema ​២​គ្រាប់ ​និង Asensio ​មួយ​គ្រាប់។ ​២​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​បារាំង​រក​បាន​នៅ​នាទី​៦១ ​១​គ្រាប់​ក្រោយ​ពី​ទទួល​បាន​បាល់​ពី Hazard ​និង​នាទី​៨៦​១​គ្រាប់ ដែល​ជា​ការ​បញ្ជូន​បាល់​ពី Asensio ​។ ​ដោយ​ឡែក​១​គ្រាប់​របស់ Asensio ​វិញ ​រក​បាន​នៅ​នាទី​៧៤ ពោល​គឺ​ជា​នាទី​ដែល​រូបគេ​ប្ដូរ​ចូល​លេង​តែ​ម្ដង។ គ្រាន់​តែ​ប្ដូរ​ចូល​ភ្លាម ​ការ​ប៉ះ​ពាល់​ជា​លើក​ដំបូង​នេះ គឺ​ជា​ការ​ទាត់​បញ្ចូល​ទី​តែ​ម្ដង។

​ប្រកួត​នៅ​យប់មិញ​នេះ គឺ​ជា​ប្រកួត​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ខាង​លើ ក្រោយ​ពី​ខកខាន​លេង​ជិត​១​ឆ្នាំ ដោយសារ​តែ​បញ្ហា​របួស​វះ​កាត់​ជង្គង់​របស់​គេ។ ​មួយ​វិញ​ទៀត ​ការ​ទទួល​បាន​៣​ពិន្ទុ​នេះ ​ក៏​ធ្វើ​ឱ្យ​ក្រុម Real Madrid ​បន្ដ​ដេញ​តាម Barcelona ​នៅ​កំពូល​តារាង​ផង​ដែរ ព្រោះ​ពួកគេ​លើស​គ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់