• 2020-06-18 11:31:45
  • បាល់ទាត់

ផ្លូវការ! Chelsea ទិញ​បាន​កីឡាករ​ទី ២ សម្រាប់​រដូវ​កាល​ថ្មី!

  • 2020-06-18 11:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea ទើប​តែ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner ជា​ផ្លូវការ​ក្នុង​ថ្ងៃ​នេះ បើ​យោង​តាម​ការ​ប្រកាស​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន។

បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​ Chelsea បាន​ឲ្យ​ដឹង​ថា Werner បាន​ព្រមព្រៀង​កុងត្រា​ជាមួយ​ក្លឹប​រួច​ហើយ ខណៈ​នៅ​ពេល​នេះ​កីឡាករ​វ័យ​ ២៤ឆ្នាំ នៅ​បន្ត​លេង​ឲ្យ​ក្លឹប​អាល្លឺម៉ង់ RB Leipzig រហូត​ដល់​បញ្ចប់​រដូវ​កាល​២០១៩/២០។

ក្លឹប Chlesea មិន​បាន​ប្រាប់​ព័ត៌មាន​លម្អិត​ពី​កុងត្រា​នោះ​ទេ តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាល់ទាត់​ធំៗ​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​ចុះ​កិច្ចសន្យា​ចំនួន ៥ឆ្នាំ ជាមួយ​ប្រាក់​ប្រចាំ​សប្ដាហ៍​ចំនួន​ជាង ២៥ម៉ឺន​ដុល្លារ។

សូម​រំលឹក​ផង​ដែរ​ថា Werner ជា​កីឡាករ​ទី២ ដែល​ Chelsea ទិញ​សម្រាប់​រដូវ​កាល​២០២០/២១ ចំណែក​ឯ​កីឡាករ​ទី១​នោះ​គឺ ខ្សែ​បម្រើ/ប្រយុទ្ធ​ជម្រើស​ជាតិ​ម៉ារ៉ុក Hakim Ziyech៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់