• 2020-06-18 11:04:14
  • បាល់ទាត់

Alvesថា​ គូប្រជែង​ពិបាក​បំផុត​ ដែល​គេ​ធ្លាប់​ជួប​ មាន​តែ​ Ronaldo ទេ

  • 2020-06-18 11:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ Dani Alves បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គូប្រជែង​ពិបាក​បំផុត​ក្នុង​កំឡុង​ពេល​គេ​លេង​នៅ​ក្លឹប​ Barcelona មាន​តែ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ទេ​។

Alves បាន​និយាយ​ថា​៖" គូប្រជែង​ពិបាក​បំផុត​ ដែល​ខ្ញុំ​ធ្លាប់​ជួប​គឺ​មាន​តែ​ Ronaldo ទេ​។"

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​​ថា​៖" គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​ គេ​គឺ​ជា​គូប្រជែង​មួយ​ ដែល​អ្នក​ត្រូវ​ផ្ដោត​លើ​ការ​លេង​របស់​អ្នក​ឲ្យ​បាន​ ១០០ភាគ​រយ​តែ​ម្ដង​។ ប្រសិន​បើ​ផ្ដោត​បាន​តែ​ ៩៩ភាគរយ​ទេ​នោះ​ Ronaldo នឹង​ធ្វើ​ស៊ីអ្នក​វិញ​ហើយ។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Dani Alves ធ្លាប់​លេង​ឲ្យ​ក្លឹប​ Barcelona តាំង​ពី​ឆ្នាំ ២០០៨​ដល់​ឆ្នាំ​ ២០១៦​ ដោយ​ចូល​រួម​លេង​បាន​ ៣៩១​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ២១​គ្រាប់​ ហើយ​បច្ចុប្បន្ន​នេះ​ កីឡាករ​រូប​នេះ​បាន​មក​លេង​ឲ្យ​ក្លឹប​ Sao Paulo៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់