• 2020-06-17 13:45:02
  • បាល់ទាត់

ប្រភព​ជិត​ស្និទ្ធ​ទម្លាយ​ថា​ Ronaldo គ្រោង​នឹង​បញ្ចប់​អាជីព​ នៅ​អាមេរិក

  • 2020-06-17 13:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Nani បាន​និយាយ​ទៅ​កាន់​ ESPN កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ធ្លាប់​ប្រាប់​រូប​គេ​ថា​ នឹង​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ អាមេរិក​។

Nani បាន​និយាយ​ថា​៖" កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ Ronaldo ធ្លាប់​បាន​ប្រាប់​រូប​ខ្ញុំ​ថា​ គេ​ប្រហែល​ជា​បញ្ចប់​អាជីព​ជា​អ្នក​បាល់ទាត់​ នៅ​អាមេរិក​ហើយ​។"

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Man Utd នេះ​បាន​បន្ត​ថា​៖" តែ​យ៉ាង​ណា​ក៏​ដោយ​ នេះ​មិន​ប្រាកដ​ ១០០ភាគរយ​នោះ​ទេ​ គ្រាន់​តែ​អាច​ប្រហែល​ នឹង​កើត​មាន​ឡើង​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ទល់​នឹង​ឆ្នាំ​នេះ​ Ronaldo មាន​វ័យ​ ៣៥​ឆ្នាំ​ហើយ​ ដោយ​កីឡាករ​រូប​នេះ​បាន​ចូល​រួម​លេង​បាន​ ៨៣៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៦២៦​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់