• 2020-06-17 12:03:54
  • បាល់ទាត់

Di Maria៖ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​​សម្រេច​ មិន​ទៅ​ Barca

  • 2020-06-17 12:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Angel Di Maria បាន​និយាយ​ទៅ​កាន់​ L'Equipe កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​គេ​ ដែល​មិន​ចាក​ចេញ​ពី​ក្លឹប​ Paris Saint Germian ទៅ​កាន់​ក្លឹប​ Barceloan កាល​ពី​ឆ្នាំ​ ២០១៧​។

Di Maria បាន​និយាយ​៖" ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ PSG។ តែ​ពេល​នោះ​អ្នក​នៅ​ក្នុង​ក្លឹប​ជា​មួយ​ខ្ញុំ​និយាយ​អញ្ចេះ​អញ្ចោះ​ដាក់​ខ្ញុំ​ តែ​ចុង​បញ្ចប់​ពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ពាក្យ​អត់​បាន​ការ​ទាំង​អស់។ ដំបូង​ឡើយ​ Barca ចង់​បាន​ខ្ញុំ​ តែ​ខាង​ក្លឹប​ខ្ញុំ​មិន​ព្រម​លក់​ ក៏​ចប់​ត្រឹម​ហ្នឹង​ទៅ​។"

ខ្សែ​រូប​នេះ​បាន​បន្ត​ថា​៖" រឿង​ទាំង​នេះ​បាន​រំខាន​ខ្ញុំ​កន្លង​មក​ ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​នេះ​ ការ​មិន​ចាក​ចេញ​នេះ​ហើយ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ ព្រោះ​ថា​ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ទី​នេះ​។"

យ៉ាង​ណា​មិញ​ Di Maria ក៏​បាន​បន្ថែម​ថា​ គេ​សម្រេច​ចិត្ត​រួច​រាល់​ហើយ​ គេ​នឹង​បញ្ចប់​អាជីព​បាល់ទាត់​នៅ​អឺរ៉ុប​ ជា​មួយ​ PSG នេះ​ហើយ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់