• 2020-06-17 02:51:39
  • បាល់ទាត់

ទោះកាតក្រហមតែ Davies បានបំបែក​កំណត់ត្រាល្អ១ ក្រោយ​ជួយ​ឱ្យ Bayern លើក​ពានកាលពីយប់មិញ

  • 2020-06-17 02:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង និង​ស្លាប Alphonso Davies បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​កីឡាករ​ល្បឿន​លឿន​បំផុត​ នៅ​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga ក្រោយ​គេ​ជួយ​ឱ្យ​ក្រុម Bayern Munich ឈ្នះ Werder Bremen ​១-០ លើក​ពាន​៨​ឆ្នាំ​ជាប់​គ្នាកាល​ពី​យប់​មិញ។

កីឡាករ​សញ្ជាតិ​កាណាដា​វ័យ​១៩​ឆ្នាំ មាន​ល្បឿន ៣៦,៥១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (During one sequence)។ ចំណុច​នេះ​ធ្វើ​ឱ្យ Davies ក្លាយ​ជា​កីឡាករ​ល្បឿន​លឿន​បំផុត​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​ ចាប់​តាំង​ពី​ការ​ប្រមូល​ទិន្នន័យ​របស់​ក្រុម​ហ៊ុន​វិភាគ​កីឡា Opta ប្រទេសអង់គ្លេស ចាប់​​ផ្ដើម​ពី​រដូវ​កាល​ឆ្នាំ​២០១៣-២០១៤។

Davies ដែល​ទទួល​បាន​កាត​​លឿង​ពីរ​ដង ត្រូវ​បណ្ដេញ​ចេញ​នៅ​នាទី​៧៩ បាន​និយាយ​ថា គេ​​នៅ​តែ​កំពុង​រៀន​លេង​ជា​ខ្សែ​ការពារ បន្ទាប់​ពី​លេចធ្លោ​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​ស្លាប​ក្នុង Major League Soccer។

Davies បាន​ចូល​រួម​ជាមួយ Bayern Munich នៅ​ឆ្នាំ​២០១៨ ក្រោយ​លេចធ្លោ​ខ្លាំង​នៅ​ក្រុម  Vancouver Whitecaps។ គេ​បង្ហាញ​ខ្លួន​បាន​៤២​ប្រកួត​ឱ្យ​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់