• 2020-06-16 11:37:43
  • ព័ត៌មាន

ល្ហិចល្ហៀង​ថា​រឿង​ Werner ត្រៀម​មក Chelsea នឹង​ប្រកាស​ផ្លូវការ​នៅ​សប្ដាហ៍​នេះ

  • 2020-06-16 11:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner ត្រៀម​នឹង​ផ្ទេរ​មក​កាន់​ក្លឹប​អង់គ្លេស​ Chelsea ហើយ​ក្នុង​សប្ដាហ៍​នេះ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​មួយ​ចំនួន។

សារព័ត៌មាន​ Evening Standardបាន​ឲ្យ​ដឹង​ថា កុងត្រា​របស់​កីឡាករ RB Leipzig រូប​នេះ​ បាន​ផុត​សុពលភាព​កាល​ពី​ថ្ងៃ​ម្សិលមិញ​ (ថ្ងៃ​ទី១៥ ខែ​មិថុនា) ហើយ​គ្រោង​នឹង​ចុះ​កុងត្រា​ជាមួយ Chelsea រយៈពេល ៥ឆ្នាំ​ ជាមួយ​នឹង​ប្រាក់​ថ្លៃ​នឿយហត់​ចំនួន​ជាង ២៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

សារព័ត៌មាន​ Goal និង​សារព័ត៌មាន The Guardiance បាន​ចុះ​ស្រដៀង​គ្នា​ថា Werner បាន​បដិសេធ​មិន​លេង​ក្នុង​វគ្គ​សេស​សល់​ក្នុង​ក្របខ័ណ្ឌ​ពាន​កំពូល​អឺរ៉ុប UEFA Champions League ជាមួយ​នឹង Leipzig ទេ។ គេ​គ្រោង​នឹង​ចេញ​ទៅ Chelsea តែ​ម្ដង​នៅ​ពេល​ដែល​ Bundesliga ចប់​នៅ​ថ្ងៃ​ទី២៧ មិថុនា ខណៈ​ត្រូវ​រង់ចាំ​ដល់​ខែ​សីហា ទើប Champions League លេង​ចប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា Werner លេង​ឲ្យ Leipzig រយៈពេល​ជាង ៤ឆ្នាំ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ដែរ កីឡាករ​ ២៤ឆ្នាំ​រូប​នេះ​រក​បាន ៩២គ្រាប់​ក្នុង ១៥៦ប្រកួត៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់