• 2020-06-16 07:46:00
  • បាល់ទាត់

Lewandowski មិន​ដែល​ផ្ដោត​​លើ Ballon d'Or ឡើយ

  • 2020-06-16 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះផ្សាយ​របស់ Goal ខ្សែ​ប្រយុទ្ធ Robert Lewandowski មិន​ចាត់​ទុក​ពាន​រង្វាន់​កីឡាករ​ឆ្នើម Ballon d'Or ជា​អាទិភាព ហើយ​ក៏​មិន​ដែល​ផ្ដោត​យក​បាន​ពាន​នេះ​ដែរ ព្រោះ​យល់​ថា​គេ​មិនទាន់​ល្អ​ដល់​កម្រិត​កំពូល​ឡើយ។

ខ្សែ​ប្រយុទ្ធ Bayern Munich  បញ្ជាក់៖"ខ្ញុំ​ថែម​ទាំង​មិន​ដែល​គិត​អំពី​ពាន Ballon d'Or ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ជឿ​ថា​អ្វីៗ​ក៏​​អាច​នឹង​កើត​មាន​ឡើង​បាន​ដែរ"។

Lewandowski បាន​បន្ថែម​ទៀត អ្វី​ដែល​គេ​ចង់​បាន​គឺ ប្រឹង​ឱ្យ​ពី​សមត្ថភាព ឈ្នះ​​ពាន​ច្រើន និង​រក​គ្រាប់​បាល់​បាន​ច្រើន ដែល​អ្វី​ទាំង​នេះ​​ជា​រឿង​សំខាន់​បំផុត​សម្រាប់​គេ​។

ជម្រើស​ជាតិ​ប៉ូឡូញ បន្ថែម ៖"ខ្ញុំ​មិន​ទាន់​ដល់​ពេល​ល្អ​បំផុត​របស់​ខ្ញុំ​នៅ​ឡើយ​ទេ។ អាច​នឹង​ឆាប់ៗ​នេះ។ តែ​អ្វី​ទាំង​នេះ​គ្រាន់​ជា​តួលេខ​ប៉ុណ្ណោះ។ ខ្ញុំ​ជឿជាក់​ថា ភាព​អស្ចារ្យ​ក្នុង​អាជីព​របស់​ខ្ញុំ​នឹង​មក​ដល់​ឆាប់ៗ។ ខ្ញុំ​​ដឹង​ថា​នេះ​មិន​មែន​ជា​កុងត្រា​ចុង​ក្រោយ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ចង់​លេង​បាន​យូរ​ជាង​នេះ និង​​រក្សា​រាង​បាន​​ល្អ"។

យ៉ាងណា​កីឡាករ​វ័យ​៣១​ឆ្នាំ ទំនង​ជា​អាច​​នឹង​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​នេះ​ដែរ​ក្នុង​ឆ្នាំ​២០២០ ដ្បិត​រូប​គេ​​កីឡាករ​លេច​ធ្លោ និង​រក​​​​បាន ៤៥​គ្រាប់​គ្រប់​កម្មវិធី​ប្រកួត ហើយ​សម​ល្មម​ឱ្យ Bayern Munich ​​​លើកពាន​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga បាន​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់