• 2020-06-16 02:34:55
  • បាល់ទាត់

អីយ៉ាស់ ​Chelsea ​ត្រៀម​១២០​លាន​អឺរ៉ូ យក Ronaldo ​ពី Juventus ​

  • 2020-06-16 02:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ Chelsea ​បាន​ត្រៀម​ប្រាក់​១២០​លាន​អឺរ៉ូ ​ដើម្បី​ដាក់​សំណើ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ពី​ក្រុម Juventus ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

​ក្រុម​របស់​លោក Lampard ​បាន​ទិញ​យក Hakim Ziyech ​រួច​ទៅ​ហើយ ​និង​មាន​ដំណឹង​ថា​យល់​ព្រម​ទិញ​យក Timo Werner ​ថែម​ទៀត។ ​ដំណឹង​មិន​ទាន់​បាន​ស្ងប់​ស្រួលបួល​ផង ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ប្រភព​បញ្ជាក់​ថា​ក្រុម Chelsea ​នេះ​ត្រៀម​កញ្ចប់​ប្រាក់​១២០​លាន​អឺរ៉ូ ​ដើម្បី​ចែចូវ​យក Ronaldo ​ពី​ក្រុម Juventus ​មក​លេង​នៅ​អង់គ្លេស​ទៀត។

​អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid ​នេះ ​ចូល​រួម​ជាមួយ​ក្រុម Juventus ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​១១៧​លាន​អឺរ៉ូ ​ហើយ​ក៏​បាន​ក្លាយ​ជា​ចំណែក​សំខាន់​សម្រាប់​ជួយ​ក្រុម​សេះ​បង្កង់​រហូត​មក​ដល់​បច្ចុប្បន្ន។ Ronaldo ​ក៏​ធ្លាប់​ជា​កីឡាករ​លេចធ្លោ​ម្នាក់​នៅ​អង់គ្លេស​ផង​ដែរ ​ពោល​គឺ​កាល​ពី​ជាង​១០​ឆ្នាំ​មុន ​រូបគេ​លេង​ឱ្យ Manchester United ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ជាមួយ​ការ​រក​គ្រាប់​បាល់​បាល់​១១៨​គ្រាប់​នៅ​ទី​នេះ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់