- 2020-06-12 03:18:48
- បាល់ទាត់
ធ្វើរឿងល្អ១នេះ Rashford បានបុណ្យច្រើនណាស់ អំឡុងជាប់គាំងដោយ Covid-19
- 2020-06-12 03:18:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើរឿងល្អ១នេះ Rashford បានបុណ្យច្រើនណាស់ អំឡុងជាប់គាំងដោយ Covid-19
ចន្លោះមិនឃើញ
អំឡុងពេលជាប់គាំងដោយកូវីដ១៩ ខ្សែប្រយុទ្ធ Man Utd និងអង់គ្លេស Marcus Rashford បាននឹងកំពុងធ្វើការជាមួយអង្គការ ប្រយុទ្ធប្រឆាំងភាពអត់ឃ្លាន និងសង្គ្រោះអាហារ ដែលនឹងត្រូវបោះចោល FareShare UK ដោយរៃអង្គាសប្រាក់បានប្រហែល ២០លានផោន។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អតីតយុវជនក្រុម Fletcher Moss Rangers បានឱ្យដឹងថាគេបានរៃអង្គាសប្រាក់ ដើម្បីយកទៅផ្គត់ផ្គង់អាហារចំនួន៣លានពេល ដល់ប្រជាជនដែលងាយរងគ្រោះ ហើយគម្រោងនេះអាចនឹងចាប់ផ្ដើមពេលចប់ខែមិថុនា ឆ្នាំ២០២០នេះ។
កីឡាករវ័យ២២ឆ្នាំ បានបញ្ជាក់គេនឹងនៅតែបន្តធ្វើ រហូតក្មេងៗនៅអង់គ្លេសឈប់បារម្ភថាតើ ពួកគេនឹងបានអាហារមកពីណាញ៉ាំទៀត ហើយនៅមានរឿងជាច្រើនដែលកីឡាកររូបនេះត្រូវធ្វើ។
កាលពីសប្ដាហ៍មុន Rashford ទទួលបានពានរង្វាន់ High Sheriff Special Recognition (អ្នកជួយអំឡុងពេលមានជំងឺរាតត្បាត អ្នកណាក៏អាចទទួលបានរង្វាន់នេះដែរ) ពីទីក្រុង Greater Manchester។
Marcus Rashford ពន្យល់ថា ៖«នេះជាប្រទេសអង់គ្លេសឆ្នាំ២០២០ ហើយគ្រួសារជាច្រើន ត្រូវការជំនួយ»៕