• 2020-06-11 09:53:23
  • ព័ត៌មាន

កុំភ្លេច​រង់ចាំទស្សនា! ការប្រកួត​ដ៏អស្ចារ្យ​របស់​កីឡា​អេឡិចត្រូនិច​បែបថ្មី នាចុងសប្ដាហ៍នេះ!

  • 2020-06-11 09:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ សម្រាប់​ប្រិយមិត្ត​របស់​កីឡា​អេឡិចត្រូនិច និងកីឡា​ប្រណាំង​រថយន្ត បានមកដល់ហើយ។ នៅថ្ងៃទី១៣ និងទី១៤​ ខែមិថុនា​ចុងសប្ដាហ៍នេះ នឹងមានព្រឹត្តិការណ៍​ប្រណាំង​រថយន្ត ឡឺម៉ង់ ២៤ អៅវ័រ វីធ្យួល (Le Mans 24 Hours Virtual) ជាលើកដំបូង។

ប្រិយមិត្ត​អាច​ទស្សនា​ការ​ផ្សាយបន្តផ្ទាល់​បាន តាមរយៈ​ទំព័រ​ហ្វេសប៊ុក មីឆែលីន ( @MichelinCambodia) ។

អ្វីដែលគួរ​ឲ្យ​កត់​សម្គាល់គឺ រថយន្ត​ទាំងអស់ ដែល​នឹង​ចូលរួម​ប្រណាំង​ក្នុង​កម្មវិធីដ៏អស្ចារ្យនេះ នឹង​ត្រូវ​បំពាក់​សំបកកង់ មីឆែលីន។ មីឆែលីន បានដើរ​តួនាទី​ និង​ចូលរួម​យ៉ាង​សំខាន់​នៅក្នុង​កម្មវិធី​ប្រណាំ​ងរថយន្ត Le Mans 24 Hours Virtual ដើម្បី​ធ្វើឲ្យ​កម្មវិធីនេះ កាន់តែអស្ចារ្យ និង​បង្ហាញ​ពី rFactor 2 platform ដែលជំរុញ និង​បង្កើត​ឲ្យ​មាន​ការ​ផលិត​សំបក​កង់​រថយន្ត​ដែល​មាន​ភាព​ស្វិត ជាប់​ធន់ខ្លាំង សម្រាប់​ការ​ប្រណាំង​ពិត​ប្រាកដ​ រយៈពេលយូរ។

សំបកកង់ គឺជាកត្តា​សំខាន់​ ដែលធ្វើ​ឲ្យ​ក្រុម​ការងារ និង​អ្នក​បើកបរ​មានទំនុកចិត្ត​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នេះ​ដូចគ្នា​ទៅ​នឹង​ការ​ប្រកួត​ពិតៗ។ មីឆែលីន បានធ្វើការ​ជាមួយ​ក្រុម​ការងារ​ប្រណាំង ដោយ​សិក្សា​យ៉ាង​ម៉ត់ចត់​ទៅលើ​កត្តា​ផ្សេងៗ និង​ស្វែងរក​យុទ្ធសាស្រ្ដ​សមស្រប​ក្នុង​ការ​គិតគូរ​ដល់​ពេលវេលា និង​អាកាសធាតុ ដោយសារ​តែ​ជា​ធម្មតា ការ​ជ្រើសរើស​សំបកកង់ដែលល្អ ត្រូវ​តាម​កាលៈទេសៈ អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ដ៏ធំ នៅ​ក្នុង​ការ​ប្រណាំង។

បើតាមសម្ដី​លោក Matthieu Bonardel នាយកផ្នែក​ក្រុមហ៊ុន​ម៉ូតូ​ស្ពតមីឆែលីន បានឲ្យដឹងថា មីឆែលីន រីករាយ​ក្នុង​ការ​សហការណ៍​ជាមួយ Le Mans 24 Hours Virtual ដោយសារ​តែ​វា​ជា​គំនិត​ផ្ដួចផ្ដើម​ដ៏អស្ចារ្យ​ ប្រកប​ដោយ​គុណភាព។ មីឆែលីន កំពុង​តែ​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពង្រីក​វិសាលភាព​ក្នុង​វិស័យ​កីឡា និង​ការ​ប្រណាំង​អេឡិចត្រូនិច (eGAME) ដែល​សមស្រប​នឹងទស្សនៈ​វិស័យ​ ជា​ក្រុមហ៊ុន​ផលិត​សំបក​កង់​ដែល​ឈាន​មុខ​គេ និង​ជា​ទម្រង់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចរិក​លក្ខណៈ​ និង​តួនាទី​នៃ​សំបកកង់​សម្រាប់​ការ​ប្រកួត​ពិតៗ។ លោក​ក៏បាន​បញ្ជាក់​បន្ថែម​ផងដែរថា គុណភាព និង​ភាព​ជាប់​ធន់​យូរអង្វែង គឺជា​គុណ​តម្លៃ​ស្នូល​របស់​មីឆែលីន ក្នុង​ផលិតផល​សំបក​កង់​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​ភាព​ជាប់​ធន់​ខ្លាំង សម្រាប់​ការ​ប្រណាំង​ប្រភេទ​នេះ និង​ប្រភេទ rFactor។

ការផ្ដល់ជូន​នូវគុណភាព សុវត្ថិភាពរហូត​ដល់​សឹករិល​របស់​សំបក​កង់​មីឆែលីន ជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​មីឆែលីន និងជា​និម្មិត​សញ្ញា​នៃសំបកកង់​ដែលអាច​ប្រើប្រាស់​ទាំងក្នុង និង​ក្រៅ​ការប្រកួត។

លោកព្យែអាល់វែស (Pierre Alves) អ្នកគ្រប់គ្រង​កម្មវិធី​ប្រណាំង​របស់​មីឆែលីន បានបញ្ជាក់ថា មីឆែលីន នឹង​ជួយ​ដល់​អ្នក​បើកបរ​ក្នុង​ការ​គ្រប់គ្រង​សំបក​កង់​ឲ្យ​បាន​ត្រឹមត្រូវនៅក្នុង​ការ​ប្រកួត Le Mans 24 Hours Virtual សហការីសម្រាប់​ការ​ប្រណាំង​រថយន្ត​មានចំនួន ៤នាក់ បូករួម​ទាំង​អ្នក​បើក​ឡាន​ប្រណាំង​ និង​អ្នកជំនាញ​ខាង​ប្រណាំង​រថយន្ត​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​មីឆែលីន​កន្លងមក ប៉ុន្តែ​ពេល​នេះ​វា​ជា​រឿង​រ៉ាវ​ថ្មី​មួយទៀត​សម្រាប់​ពួកគេ និង​មិត្ត​រួម​ការ​ប្រកួត​របស់​ពួកគេ សម្រាប់​ការ​ប្រណាំង​បែប​អេឡិចត្រូនិច ហើយ​វា​ក៏ជា​ការ​ហ្វឹកហាត់​មួយ​យ៉ាង​ល្អ​ពីការប្រណាំង​បែប​អេឡិចត្រូនិច ទៅជា​ការ​ប្រណាំង​ពិត​ប្រាកដ។

សំបក​កង់​សឹករិល និង​ផ្លាស់ប្ដូរសំបក​កង់ ជា​កត្តា​សំខាន់​ ដែលត្រូវ​យកចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​ ក្នុង​ពេលប្រណាំង ព្រោះ​ក្នុង​ការ​ប្រណាំង​ជាក់ស្ដែងដ៏ស្វិតស្វាញ វា​នឹង​អាច​មាន​ការ​ឈប់​ញឹកញាប់​ដើម្បី​ដោះដូរ​សំបក​កង់ ដោយ​ហេតុនេះ​ យើង​ត្រូវ​តែ​សន្សំ​សំចៃ​ពេលវេលា​នៅ​កន្លែង​ដូរ​សំបក​កង់។

កីឡា​អេឡិចត្រូនិច ជា​មធ្យោបាយ​ថ្មី​ក្នុង​ការ​ទំនាក់ទំនង

កីឡា​អេឡិចត្រូនិច ជា​ស្ពាន​រវាង​ការ​ប្រកួត​សិប្បនិម្មិត និង​ការ​ប្រកួត​ការពិត Le Mans 24 Hours Virtual និង​ជា​ទម្រង់​សម្រាប់​ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព ដល់​សាធារណជន​ទូទៅ ដែល​ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​ប្រណាំង។ ម្យ៉ាង​ទៀត វា​ក៏​ជួយ​ឲ្យ​អ្នកប្រណាំង​សាកល្បង មានឱកាស​ធ្វើ​ការ​កៀក​នឹង​អ្នក​បើកបរ​ពិត​ប្រាកដ និង​ក្រុម​អ្នកជំនាញ​ពី Le Mans។ ម្យ៉ាងវិញទៀត ទម្រង់​នៃ​ការ​ប្រណាំង​បែប​និម្មិត​ដ៏ល្បី​លំដាប់​ពិភពលោក​នេះ នឹង​ផ្ដល់​ឲ្យ​អ្នកគាំទ្រ​​ការ​ប្រណាំង​រថយន្ត​ពិត​ប្រាកដ​ ធ្វើ​ការ​ស្វែងយល់ច្បាស់​អំពី​ eGame។

លោក Oliver Vialle នាយក​ផ្នែក​ទីផ្សារ​ មីឆែលីន​ម៉ូតូស្ពត បាន​​ឲ្យដឹង​ថា គណៈ​កម្មការ​រៀបចំ​ការ​ប្រណាំង Le Mas 24 Hours Virtual បាន​ផ្ដល់​ឲ្យ​មីឆែលីន​ នូវ​ការ​គាំទ្រ​ជា​ច្រើន​សម្រាប់​ផ្សព្វផ្សាយ​មីឆែលីន​នៅ​ក្នុង​ទីផ្សារ និងទៅ​កាន់​សាធារណជន ជា​ពិសេស​យុវវ័យ។ តាម​រយៈ​ការ​ចូលរួម​នេះ មីឆែលីន មាន​ឱកាស​បង្ហាញ​ឲ្យ​អ្នក​ចូលរួម​ក្មេងៗជំនាន់ក្រោយ បាន​ដឹង​ពី​សុវត្ថិភាព គុណភាព និង​ភាព​ជាប់ធន់ ក៏ដូចជា​សារៈ​សំខាន់​នៃ​សំបក​កង់​ នៅពេល​ពួកគេ​ក្លាយជា​ម្ចាស់​ឡាន​នៅថ្ងៃ​អនាគត។

កីឡា​អេឡិចត្រូនិច (eSports) បាន​ដើរ​តួ​ជា​ផ្នែក​មួយ​សំខាន់​ ក្នុង​ការ​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​របស់​មីឆែលីន ក្នុង​ឆ្នាំ​២០១៩ ដែល​ពេល​នេះ​ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង Gran Turismo for Sony PS4 ហើយ​តាម​រយៈ​ការ​រួម​ចំណែក​របស់​មីឆែលីន​ក្នុង​កម្មវិធី Gran Turismo Sport និង​ក្រុមហ៊ុន​ផលិត​កម្មវិធី​ប្រណាំង​ផ្សេងៗ យើង​សង្កេត​ឃើញ​ថា ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា​សំបក​កង់ និង​សារធាតុ​ផលិត​ផល​កាន់​តែ​មាន​ភាព​ទូលំទូលាយ ក៏ដូចជា​បង្ក​ឲ្យ​ភាព​យល់​ដឹង​កាន់​តែ​ខ្លាំង​ រវាង​បច្ចេកវិទ្យា​សំបក​កង់​ពិត​ប្រាកដ និង​សប្បនិមិត្ត។ តាមរយៈ​ការ​ចែករំលែកចំណេះដឹងនេះ មីឆែលីន អាច​ជួយ​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ​ ដើម្បី​ធ្វើ​ការ​ផលិត​សំបក​កង់​ក្នុង​ទម្រង់​ឌីជីថល​បាន។

ដូចនេះ សូម​កុំភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ប្រណាំង​រថយន្ត​នេះ នៅថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ៣រសៀល រហូត​ដល់​ថ្ងៃ​ទី១៤ ខែមិថុនា វេលា​ម៉ោង ៣រសៀល​ដដែល។ ការ​ប្រកួត​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ទូទាំង​ពិភពលោក និង​តាម​រយៈ​បណ្ដាញ​អ៊ិនធើណិត។ កម្មវិធីនេះ រួម​មាន​ការ​អធិប្បាយ​លើ​ការ​ប្រណាំង ចំណុច​ផ្លាស់ប្ដូរ​កង់ និង​ព្រឹត្តិការណ៍​ជាច្រើនទៀត ស្ដីពីការ​ប្រណាំង។

ព័ត៌មាន​បន្ថែម ឬចូល​ទៅ​មើល​កម្មវិធីផ្សាយ៖ https://24virtual.lemansesports.com/

ឬទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មីឆែលីន https://www.facebook.com/MichelinCambodia/

អំពី​ក្រុមហ៊ុន Michelin

ជា​ក្រុមហ៊ុន​ផលិត​សម្បក​កង់​ឈាន​មុខ​គេ។ Michelin ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​​ឲ្យប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន រក្សា​និរន្តរភាព រចនា​ និង​ចែកចាយ​នូវ​សម្បក​កង់​រថយន្ត​ដែល​ស័ក្ដិសម​បំផុត​ សេវាកម្ម និង​ដំណោះស្រាយ​តាម​តម្រូវ​ការ​របស់​អតិថិជន ផ្ដល់​នូវ​សេវាកម្ម​ឌីជីថល ការ​បង្ហាញ​ផ្លូវ និង​ផ្ដល់​ការ​ណែនាំ​ឆ្ពោះ​ទៅ​បង្កើន​ផាសុកភាពនៅ​ពេលធ្វើ​ដំណើរ ព្រម​ទាំង​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​ពិសេសអស្ចារ្យ ក៏ដូចជា​បង្កើត​សម្ភារ​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ដែល​បម្រើ​ឲ្យ​វិស័យ​ជា​ច្រើន​ទៀតផងដែរ។ ក្រុមហ៊ុន Michelin មានទីស្នាក់ការ​កណ្ដាល​នៅ Clermont-Ferrand ប្រទេស​បារាំង ហើយ​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​ចែកចាយ​សម្បក​កង់​នៅ​ក្នុង ១៧០ប្រទេស មាន​បុគ្គលិក​បម្រើ​ការ​ជាង ១២៥០០០នាក់ និង​មាន​រោងចក្រ​ផលិត​សម្បក​កង់​ចំនួន ៦៧រោងចក្រ ដែលរោងចក្រ​ទាំងអស់នេះ បានផលិត​សម្បក​កង់​រថយន្ត​សរុប​ប្រមាណ ១៩០លាន​កង់ នៅ​ក្នុង​ឆ្នាំ ២០១៨៕

មតិយោបល់