• 2020-06-09 12:54:24
  • បាល់ទាត់

Dybala ទម្លាយ​ថា​​ មាន​ក្លឹប​ខ្លាំង​ៗ​បី​ មក​ចែចូវ​ខ្លួន​កាល​ពី​ឆ្នាំ​មុន

  • 2020-06-09 12:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Paulo Dybala បាន​និយាយ​ទៅ​កាន់​ CNN កាល​ពី​ពេល​ថ្មី​ៗ​ថា​ កាល​ពី​ឆ្នាំ​មុន​មាន​ក្លឹប​ Manchester United និង​ក្លឹប​ Tottenham Hotspur ជា​ដើម​មក​ទាក់​ទង​ តែ​គេ​មិន​ទៅ​ ដោយ​សារ​តែ​ចង់​លេង​នៅ​ក្លឹប​ហ្នឹង​ដដែល​។

Dybala បាន​និយាយ​ថា​៖" ប្រហែល​ជា​ជិត​មួយ​ឆ្នាំ​មុន​ Juventus មិន​ចង់​ទុក​ខ្ញុំ​ឲ្យ​លេង​បន្ត​ទៀត​ទេ​ អញ្ចឹង​ហើយ​ក៏​មាន​ក្លឹប​មួយ​ចំនួន​មក​ទាក់​ទង​ខ្ញុំ​ដូច​ជា​ក្លឹប​ Manchester United ក្លឹប​ Tottenham Hotspur ថែម​ទាំង​ក្លឹប​ Paris Saint Germain ទៀត​ផង​មក​ដែរ​។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​ពេល​នោះ​ ខ្ញុំ​មិន​បាន​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​ពួក​គេ​ទេ​ គ្រាន់​តែ​ដឹង​ថា​គេ​មក​ទាក់​ទង​ ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ គោល​បំណង​របស់​ខ្ញុំ​គឺ​នៅ​បន្ត​ ដោយ​សារ​តែ​កាល​នោះ​ ជា​ឆ្នាំ​មិន​ល្អ​សម្រាប់​ខ្ញុំ​ ខ្ញុំ​លេង​មិន​សូវ​បាន​ទេ​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ចង់​ចាក​ចេញ​ទាំង​បែប​ហ្នឹង​ទេ​។"​

យ៉ាង​ណា​មិញ​ Dybala បាន​បន្ថែម​ថា​ គេ​ចង់​បន្សល់​ទុក​កេរ្តិ៍ឈ្មោះ​ល្អ​នៅ​ក្លឹប​នោះ​ លុះ​ដល់​ពេល​លោក​ Maurizio Sarri មក​ដឹក​នាំ​ គេ​ក៏​ចាប់​ផ្ដើម​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ ធ្វើ​ឲ្យ​គេ​ចង់​នៅ​បន្ត​ដល់​សព្វ​ថ្ងៃ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Paulo Dybala បាន​មក​លេង​ឲ្យ​ក្លឹប​ Juventus តាំង​ពី​ឆ្នាំ​ ២០១៥មក​ ដោយ​ចូល​រួម​លេង​បាន​ ២១៦​ប្រកួត​និង​ រក​បាន​ ៩១​គ្រាប់​៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី