- 2020-06-09 01:55:36
- បាល់ទាត់
Sterling ចង់ឃើញអ្នកចាត់ការស្បែកខ្មៅក្នុងវិស័យបាល់ទាត់ច្រើននាក់
- 2020-06-09 01:55:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sterling ចង់ឃើញអ្នកចាត់ការស្បែកខ្មៅក្នុងវិស័យបាល់ទាត់ច្រើននាក់
ចន្លោះមិនឃើញ
កីឡាករ Raheem Sterling ចង់ឱ្យមានអ្នកចាត់ការស្បែកខ្មៅឱ្យច្រើនក្នុងវិស័យបាល់ទាត់ ដើម្បីបញ្ជាក់ថាមិនមានការរើសអើងឡើយ។
មនុស្សរាប់ម៉ឺននាក់នៅអង់គ្លេស ក៏បានចាប់ផ្ដើមប្រមូលផ្ដុំតវ៉ា ស្វែងរកភាពស្មើគ្នារវាងប្រជាជនស្បែកខ្មៅ និងសផងដែរ ក្រោយពីអាមេរិកផ្ទុះខ្លាំងលើរឿងរើសអើងពូជសាសន៍នេះ។ ជាមួយការតវ៉ានេះដែរ កីឡាករបាល់ទាត់មួយចំនួនក៏បានចេញមុខទាមទារឱ្យមានសិទ្ធិស្មើគ្នាផងដែរ ដូចជា Sterling របស់ក្រុម Manchester City ជាដើម។ ខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ថាពេលនេះអ្វីដែលគ្រប់គ្នាត្រូវធ្វើគឺប្រយុទ្ធប្រឆាំងជាមួយការរើសអើងពូជសាសន៍ ពណ៌សម្បុរ។
កីឡាករជម្រើសជាតិអង់គ្លេស បាននិយាយថា៖ “គ្រូបង្វឹកនៅអង់គ្លេសក្មេងៗបច្ចុប្បន្ននេះ យើងឃើញថាមាន Gerrard , Lampard ខណៈដែល Campbells និង Coles វិញ ដែលមានកម្រិតសមត្ថភាពដឹកនាំក្រុមល្អដូចគ្នានោះ គឺមិនមានឱកាសបានបង្ហាញសមត្ថភាពដឹកនាំក្រុមឡើយ។ ពួកគេទាំងពីរនាក់សុទ្ធតែស្បែកខ្មៅ ហើយ Gerrard និង Lampard ស្បែកស មានឱកាសបង្ហាញសមត្ថភាព។ ខ្ញុំចង់ឃើញមានគ្រូបង្វឹក អ្នកចាត់ការស្បែកខ្មៅនៅអង់គ្លេស ដើម្បីបង្ហាញពីការមិនរើសអើង”៕