- 2020-06-08 03:43:22
- បាល់ទាត់
Sterling ថា "រើសអើងពូជសាសន៍" ជាជំងឺថ្មីដែលត្រូវប្រយុទ្ធពេលនេះ
- 2020-06-08 03:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sterling ថា "រើសអើងពូជសាសន៍" ជាជំងឺថ្មីដែលត្រូវប្រយុទ្ធពេលនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេសនិងក្លឹប Manchester City កីឡាករ Raheem Sterling បាននិយាយថា ជំងឺតែមួយគត់នៅពេលនេះគឺការរើសអើងពូជសាសន៍ដែលគ្រប់គ្នាត្រូវប្រយុទ្ធប្រឆាំង។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅអង់គ្លេសតវ៉ាការរើសអើងពូជសាសន៍ ត្បិតរដ្ឋាភិបាលបានព្រមានមិនឲ្យជួបជុំដាច់ខាត ព្រោះតែបារម្ភពីវីរុសកូរ៉ូណា។ ការតវ៉ាធំៗត្រូវបានធ្វើឡើងនៅទីក្រុង London, Bristol, Manchester, Wolverhampton, Nottingham, Glasgow និង Edinburgh បន្ទាប់ពីបុរសអាមេរិកម្នាក់ឈ្មោះ George Floyd បានស្លាប់។
Floyd វ័យ៤៦ឆ្នាំបានស្លាប់ ខណៈពេលត្រូវឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែ ឧសភាក្នុងទីក្រុង Minneapolis សហរដ្ឋអាមេរិក។ មន្ត្រីប៉ូលិសពាក់ព័ន្ធ៤នាក់ត្រូវបានចោទប្រកាន់លើការស្លាប់នេះ ក្រោយមានការផ្ទុះតវ៉ានៅអាមេរិក។
និយាយប្រាប់ BBC កីឡាករវ័យ២៥ឆ្នាំ Sterling ថា៖ "វាដូចជាការរាតត្បាត ពួកយើងចង់រកដំណោះស្រាយមួយដើម្បីបញ្ឈប់វា។ អ្នកតវ៉ាទាំងអស់ព្យាយាមរកវិធីដោះស្រាយ និងបញ្ឈប់ភាពអយុត្តិធម៌ដែលពួកគេបានឃើញ។ យ៉ាងណាពួកគេត្រូវធ្វើវាឡើងដោយសន្តិភាពនិងសុវត្ថិភាព និងមិនត្រូវធ្វើឲ្យនរណាម្នាក់ឈឺចាប់ឡើយ ឬកម្ទេចហាងផ្សេងៗនោះឡើយ"៕