• 2020-06-05 04:09:17
  • បាល់ទាត់

Carlos៖ ខ្ញុំ​ជំរុញ​ឱ្យ Jame Rodriguez អត់ធ្មត់ ព្រោះ Zidane គោរព​គាត់

  • 2020-06-05 04:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

វីរបុរស​របស់​ប្រេស៊ីល Roberto Carlos បាន​​កោត​សរសើរ​សមត្ថភាព​របស់ Jame Rodriguez និង​អង្វរ​​សុំ​ឱ្យ​គេ​អត់ធ្មត់រង់ចាំ​ឱកាស​​នៅ Real Madrid ព្រោះ Zidane ផ្ដល់ការគោរពនិងស្រលាញ់ ខណៈ​អ្នក​គាំទ្រ​ជាច្រើន​ក៏ដូចគ្នា។

វីរបុរស​ជួយ​ឱ្យ​ប្រេស៊ីល​លើក​ពាន World Cup ឆ្នាំ​២០០២ ប្រាប់​ទៅ​កាន់ BLU Radio ថា ៖« Zidane មាន​ការ​គោរព​ច្រើន​ចំពោះ​Jame។ គាត់​ធ្វើ​ការ​ផ្លាស់ប្ដូរ​ច្រើន ពេល​ណា​ក៏​ដោយ​ឱ្យ​តែ Jame មក​លេង គាត់​តែង​ធ្វើ​បាន​ល្អ»។

​​​ខ្សែ​ការពារ​វ័យ​៤៧​ឆ្នាំ​បន្ត​ថា ៖«អ្វី​ដែល​សំខាន់​​ឥឡូវ​នេះ​គឺ​ថា គាត់ (Jame) ត្រូវ​រក្សា​ការហ្វឹកហាត់ ដូច​ដែល​គាត់​ធ្លាប់​ធ្វើ គាត់​ត្រូវ​រក្សា​ទំនុក​ចិត្ត​លើ​ខ្លួន​គាត់។ អ្នកគាំទ្រ​ស្រលាញ់​គាត់។ និយាយ​ឱ្យ​ត្រង់ ខ្ញុំ​បារម្ភ​ពី​គាត់ ពេល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​តែងតែ​អោប​គាត់ គាត់​ធ្វើ​បាន​ល្អ​ទាំង​ក្លឹប និង​ប្រទេស​របស់​គាត់»។

ខ្សែ​បម្រើ​ប្រយុទ្ធ និង​ខ្សែ​ប្រយុទ្ធ​ស្លាប សញ្ជាតិ​កូឡុំប៊ីវ័យ២៨​ឆ្នាំ Jame Rodriguez បាន​ចេញ​ពី Monaco មក​ Real Madrid នៅ​ឆ្នាំ​ ២០១៤ ហើយ​ត្រូវ​បាន​ក្រុម​អធិរាជ​ស្ដេច-សឱ្យ Bayern Munich នៅ​ឆ្នាំ​២០១៧-២០១៩ ហើយ​ឆ្នាំ​២០២០​នេះ គេ​បាន​វិល​មក​លេង​ឱ្យ Real Madrid វិញ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់