• 2020-06-04 13:21:45
  • បាល់ទាត់

ផ្លូវការ! PL អនុញ្ញាត​ ឲ្យ​ប្ដូរ​កីឡាករ​បាន​ រហូត​ទៅ ៥នាក់​ហើយ​ក្នុង​រដូវ​កាល​នេះ

  • 2020-06-04 13:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​នេះ​ហើយ​ ដោយ​អនុញ្ញាត​ឲ្យ​ក្លឹប​នីមួយៗ​ ប្ដូរ​កីឡាករ​បាន​ ៥នាក់​ក្នុង​មួយ​ប្រកួត​នៅ​ក្នុង​រដូវ​កាល​ឆ្នាំ​ ២០១៩/២០នេះ​។

ក្លឹប​នីមួយៗ​ក្នុង​លីគ​កំពូល​មួយ​នេះ​ បាន​ប្រជុំ​ឯកភាព​​គ្នា​ ដោយ​ ការ​ប្ដូរ​កីឡាករ​បាន​ រហូត​ទៅ​ដល់​ ៥នាក់​នេះ​ នឹង​ចាប់​ផ្ដើម​មាន​ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​វិញ​។

មិន​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រជុំ​នេះ​ក៏​បាន​ឯកភាព​គ្នា​ អនុញ្ញាត​ឲ្យ​មាន​ចំនួន​កីឡាករ​បម្រុង​ខ្ពស់​បំផុត​ពី​ ៧​នាក់​ រហូត​ទៅ​ដល់​ ៩នាក់​ទៀត​ផង​ក្នុង​រដូវ​កាល​មួយ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​អនុញ្ញាត​ឲ្យ​ប្ដូរ​កីឡាករ​ បាន​៥​នាក់​ ក្នុង​មួយ​ប្រកួត​បែប​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួល​ដល់​កីឡាករ​ ដែល​ត្រូវ​លេង​ញឹកញាប់​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​វិញ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់