• 2020-06-04 12:58:33
  • បាល់ទាត់

រឿង​ Sancho ប្រឈម​មុខ​នឹង​បាល់ទាត់​អាល្លឺម៉ង់​ពិន័យដល់​ណា​ហើយ?

  • 2020-06-04 12:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Fritz Keller ប្រធាន​សមាគម​បាល់ទាត់​អាល្លឺម៉ង់​ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខាង​សមាគម​លោក​ មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​កីឡាករ​រូប​ណា​ ដែល​បាន​ធ្វើ​ការ​រិះគន់​រក​យុត្តិធម៌​លើ​ការ​ស្លាប់​របស់​លោក​ George Floyd នោះ​ទេ​។

លោក​ Keller បាន​និយាយ​ថា​៖" ខាង​សមាគម​របស់​យើង​មាន​តែ​ចូល​រួម​ក្នុង​ ប្រឆាំង​នឹង​ការ​រើស​អើង​ពណ៌​សម្បុរ​ថែម​។"

ប្រធាន​សមាគម​រូប​នេះ​បាន​បន្ត​ថា​៖" អញ្ចឹង​ហើយ​កីឡាករ​រូប​ណា​ ដែល​ចូល​រួម​ក្នុង​រឿង​នេះ​ ខាង​សមាគម​យើង​ មាន​តែការ​គោរព​និង​កោតសរសើរ​ថែមទៀត​តែ​ប៉ុណ្ណោះ។"

គួរបញ្ជាក់​ផងដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Borrussia Dortmund កីឡាករ Jordan Sancho បាន​ប្រឈម​មុខ​នឹង​ការ​រង​ពិន័យ ដោយ​សារ​តែ​បាន​ សរសេរពេាក្យ​​រក​យុត្តិធម៌​​ជូន George Floyd លើ​អាវ​របស់​ខ្លួន​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់