• 2020-06-04 04:08:57
  • បាល់ទាត់

Bruno ​៖​ខ្ញុំ​យំ ​ពេល​ដឹង​ថា​បាន​ផ្លាស់​មក​លេង​នៅ Man Utd ​

  • 2020-06-04 04:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Bruno Fernandes ​បាន​និយាយ​ថា​ខ្លួន​ស្រក់​ទឹក​ភ្នែក ​នៅ​ពេល​ដឹង​ថា​ការ​ផ្ទេរ​មក​លេង​នៅ Manchester United ​បាន​សម្រេច​កាល​ពី​ខែ​មករា​កន្លង​ទៅ។

​Bruno ​បាន​ផ្លាស់​មក​លេង​នៅ Old Trafford ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​ពី​ក្រុម Sporting ​មក។ ​ការ​ផ្ទេរ​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម​នេះ ​គឺ​ជា​ក្ដី​ស្រមៃ​របស់​គេ ​ព្រោះ​ជា​ច្រើន​រដូវ​កាល​មក​ហើយ ខ្លួន​តែងតែ​ចង់​មក​លេង​នៅ​លីគ​អង់គ្លេស ជា​ពិសេស​ចួលរួម​ជាមួយ Man Utd ​តែ​ម្ដង។

​ខ្សែ​បម្រើ​ព័រទុយហ្គាល់​ដែល​កំពុង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Man Utd ​ពេញ​ចិត្ត​ខ្លាំង​ខាង​លើ​បាន​និយាយ​ថា​៖ “សម្រាប់​ខ្ញុំ ​ការ​បាន​មក​លេង​នៅ​ទី​នេះ គឺ​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ក្នុង​អាជីព​បាល់ទាត់។ ​ពេល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​មក​លេង​នៅ​ទី​នេះ ​ខ្ញុំ​បាន​ប្រាប់​ទៅ​ប្រពន្ធ ​បង​ប្អូន​ទាំង​អស់ ​ពី​ការ​សប្បាយ​ចិត្ត​របស់​ខ្ញុំ រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ ​ខ្ញុំ​នឹង​ប្រឹងប្រែង​ខ្លាំង​បំផុត ​ដើម្បី​ក្លឹប​មួយ​នេះ”៕

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់