• 2020-06-02 12:28:52
  • បាល់ទាត់

កីឡាករ​ Barca ៥​នាក់​ និង​គ្រូ​បង្គោល​ ២រូប​ ឆ្លង​ជំងឺ​​កូវីដ-១៩

  • 2020-06-02 12:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ RAC1 បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ ៥​រូប​ និង​គ្រូ​បង្គោល​ ២រូប​នៅ​ក្នុង​ក្រុម​ឈុត​ធំ​របស់​ក្លឹប​ Barcelona ត្រូវ​បាន​គេ​រក​ជំងឺ​កូវីដ-១៩​។

ករណី​វិជ្ជមាន​ជំងឺ​ឆ្លង​ខាង​លើ​សរុប​ចំនួន​ ៧​ករណី​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​បន្ទាប់​ពី​ ក្រុម​ឈុត​ធំ​នៅ​ក្នុង​ក្លឹប​នេះ​ បាន​ឆ្លង​កាត់​ការ​តេស្ដ កាល​ពី​ខែ​ឧសភា​ កន្លង​ទៅ​ថ្មីៗ​នេះ​។

យ៉ាង​ណា​មិញ​ កាល​ពី​កំឡុង​ធ្វើ​តេស្ត​នោះ​ ពួក​គេ​ទាំង​ ៧​រូប​មិន​ទាន់​ចេញ​រោគសញ្ញា​ឆ្លង​ជំងឺ​កូវីដ-១៩​ នេះ​ឡើយ​ ដែល​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​វីរុស​នេះ​អាច​នឹង​បន្សល់​ទុក​ក្នុង​បរិវេណ​ដែល​ពួក​គេ​ឆ្លង​កាត់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទោះ​បី​ជា​រក​អ្នក​វិជ្ជមាន​កូវីដ​-១៩​ក្ដី​ ការ​ហ្វឹកហាត់​នៅ​ក្នុង​ក្លឹប​នេះ​នឹង​ត្រលប់​មក​ដូច​ធម្មតា​នៅ​ក្នុង​សប្ដាហ៍​នេះ​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ប្រកួត​ La Liga បន្ត​៕

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់