- 2020-06-02 11:22:42
- ព័ត៌មាន
Real នឹងមិនលេងនៅ Bernabeu ទៀតទេ ពេល La Liga ចូលលេងវិញ
- 2020-06-02 11:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real នឹងមិនលេងនៅ Bernabeu ទៀតទេ ពេល La Liga ចូលលេងវិញ
ចន្លោះមិនឃើញ
ក្លឹប Real Madrid នឹងមិនត្រលប់មកលេងនៅកីឡដ្ឋានប្រវត្តិសាស្ត្រ Santiago Bernabeu ទៀតទេ នៅពេលដែលកម្មវិធីប្រកួត La Liga ត្រលប់មកវិញនៅក្នុងខែមិថុនានេះ។
បើតាមសារលិខិតរបស់ប្រធានក្លឹប Florentino Perez ទៅកាន់អ្នកគាំទ្រដែលចុះផ្សាយដោយសារព័ត៌មាន Marca បានឲ្យដឹងថា ក្លឹប Real Madrid នឹងផ្លាស់ទៅលេងនៅកីឡដ្ឋាន Estadio Alfredo Di Stefano ដែលជាកន្លែងហ្វឹកហាត់របស់កីឡាករ មួយរយៈសិន។
បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា កីឡដ្ឋានធំ Bernabeu កំពុងតែស្ថិតក្នុងការជួសជុលកែសម្រួល ខណៈក្នុងពេលនេះដែរទីលានមិនអាចប្រើប្រាស់បានទេ ហើយរំពឹងថានឹងអាចលេងបានឡើងវិញនៅខែតុលាឯណោះ។
Santiago Bernabeu ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៤៧ ហើយក្នុងពេលបច្ចុប្បន្ននេះកីឡដ្ឋាននេះមានចំណុះមនុស្សជាង ៨ម៉ឺននាក់។ ទីលាន Di Stefano ឯណេះវិញសាងសង់ឡើងនៅឆ្នាំ២០០៦ ដោយអាចដាក់មនុស្សចូលមើលបាន ៦ពាន់នាក់៕