• 2020-06-02 10:37:41
  • ព័ត៌មាន

FIFA៖ ​FA​នីមួយៗ​ គួរ​គិត​គូរ​ឲ្យ​ត្រឹមត្រូវ មុន​ពិន័យ​កីឡាករ​ឧទ្ទិស​ដល់ George Floyd

  • 2020-06-02 10:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA ជំរុញ​ឲ្យ​សមាគម​បាល់ទាត់​នីមួយៗ ឲ្យ​ធ្វើ​ការ​ពិចារណា​ច្បាស់លាស់ មុន​នឹង​ពិន័យ​កីឡាករ ដែល​ឧទ្ទិស​ដល់​សាកសព​លោក George Floyd។

ស្ថាប័ន​បាល់ទាត់​ពិភពលោក​នេះ បាន​ប្រាប់​សារព័ត៌មាន AP ថា៖ " FIFA បាន​យល់​ច្បាស់​ពី​ជម្រៅ​ចិត្ត​របស់​កីឡាករ​នីមួយៗ ទាក់ទិន​នឹង​ករណី George Floyd '' ។

FIFA បាន​បន្ត​ថា៖ " ការ​អនុវត្ត​ច្បាប់​នៃ​ការ​ប្រកួត​របស់​ស្ថាប័ន​លីគ​នីមួយៗ​នៅ​តែ​មាន តែ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​តែ​គិត​គូរ​ឲ្យ​ត្រឹមត្រូវ និង​ច្បាស់លាស់​ជុំវិញ​រឿង​ហេតុ​ដែល​កំពុង​កើត​ឡើង​ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​លេង​នៅ​ Dortmund កីឡាករ Jordan Sancho បាន​ប្រឈម​មុខ​នឹង​ការ​រង​ពិន័យ ពី​បទ​បង្ហាញ​អាវ ដែល​មាន​ចេតនា​នយោបាយ សាសនា ជា​ដើម៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់