• 2020-06-02 02:54:57
  • បាល់ទាត់

PL៖ បើសមាជិកកីឡាករ​​ណាកើត Covid-19 នឹង​​បាន​ប្រាក់​៣០០ផោន​ក្នុង​ម្នាក់

  • 2020-06-02 02:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះផ្សាយ​របស់ Daily Mail បណ្ដា​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស នឹង​ផ្ដល់​ជា​ប្រាក់​សុទ្ធ​ ឬ​វិក្កយបត្រ​ចំនួន ៣០០​ផោន​ស្មើ​ប្រមាណ​ជាង​៣០០​ដុល្លារ​ក្នុង​ម្នាក់ ដល់​សមាជិក​គ្រួសារ​កីឡាករ​ណា ដែល​ធ្វើតេស្ត​វិជ្ជមាន​មេរោគ​កូវីដ​១៩ ហើយ​ការ​ផ្ដល់​នេះ ធ្វើ​ឡើង​ដើម្បី​ឱ្យ​កីឡាករ​ម្នាក់ៗ មាន​អារម្មណ៍​ស្ងប់ចិត្ត។

សម្រាប់​កីឡាករដែល​មាន​ផ្ទុក​មេរោគ​កូវីដ​១៩ ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​អស់ ត្រូវ​តម្រូវ​ឱ្យ​ធ្វើតេស្ត។ យ៉ាងណា​​សម្រាប់​កីឡាករ និង​បុគ្គលិក​ក្លឹប​ដែល​បាន​ចូល​ធ្វើ​ការ​វិញ ដើម្បី​ត្រៀមបន្ត​រដូវ​កាល​ឡើង​វិញ ក៏​តម្រូវ​ឱ្យ​ធ្វើតេស្ត​ដូច​គ្នា។

ការ​ធ្វើតេស្ត​លើក​ទី​៤​នៅ Premier League លើ​កីឡាករ​និង​បុគ្គលិក​ចំនួន ៣,៨៨២នាក់ មាន​១២​នាក់​ ត្រូវ​បាន​អះអាង​ថា​មាន​​កើត​ជំងឺ​កូវីដ​១៩។

គួរបញ្ជាក់​ថា ការ​ធ្វើ​តេស្ត​លើក​ទី​១ដែល​​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៧ ដល់ ១៨ ខែ​ឧសភា ឆ្នាំ​២០២០ លើកីឡាករនិង​បុគ្គលិក​ក្លឹប ៧៤៨​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ Covid-19 ក្នុង​នោះ​មាន​៦​នាក់ មក​ពី​បី​ក្លឹប​ផ្សេង​គ្នាមាន​ផ្ទុក​​ ចំណែក​លើក​ទី​២​ ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់ ២២ លើ​កីឡាករនិង​បុគ្គលិក​ក្លឹប ៩៩៦​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​​ និង​​រកឃើញមនុស្ស​​២​នាក់ មក​ពី​២​ក្លឹបមាន​​ផ្ទុកជំងឺ​នេះ​។

ចំណែក​​ការ​​ធ្វើតេស្ត​លើកទី​៣​​លើមនុស្ស១០០៨នាក់​នៅ​ក្របខ័ណ្ឌ Premier League ​បាន​បង្ហាញ​មនុស្ស​៤​នាក់​​ ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស Covid-19៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី