- 2020-06-01 13:03:27
- បាល់ទាត់
ទស្សនាទិដ្ឋភាព ក្លឹបចាស់ Haaland លើកពានអូទ្រីស ដោយមានគម្លាតសង្គម
- 2020-06-01 13:03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាទិដ្ឋភាព ក្លឹបចាស់ Haaland លើកពានអូទ្រីស ដោយមានគម្លាតសង្គម
ចន្លោះមិនឃើញ
Red Bull Salzburg ដែលជាក្លឹបចាស់របស់ខ្សែប្រយុទ្ធ Erling Braut Haaland បានលើកពានសមាគមបាល់ទាត់អូទ្រីស ដោយឈ្នះក្លឹបអូទ្រីស Lustenau ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
ក្នុងប្រកួតដោយកីឡដ្ឋានទទេ ក្លឹប Salzburg បានសម្រុកតាំងពីដើមតង់ទី១ រហូតទទួលបាន ៥គ្រាប់ក្នុងពាក់កណ្ដាលតង់ទី២។
ការឈ្នះពាននេះដែរធ្វើឲ្យក្លឹបអូទ្រីសនេះ ឈ្នះពានសមាគមបាល់ទាត់ចំនួន ៧ដង ដោយសុទ្ធតែឈ្នះក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ។
ក្រោយពីបញ្ចប់ការប្រកួតនេះដែរ គេសង្កេតឃើញកីឡាករ Salzburg នាំគ្នាលើកពានអបអរ ដោយមានគម្លាតសង្គម ដែលនេះអាចការបង្ហាញគំរូមួយដល់សាធារណជន៕
ទស្សនាវីដេអូខាងក្រោមនេះ៖