- 2020-06-01 12:49:56
- បាល់ទាត់
Joachim Low មើលឃើញថា បាល់ទាត់អាល្លឺម៉ង់កំពុងឈានមុខគេនៅអឺរ៉ុប
- 2020-06-01 12:49:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joachim Low មើលឃើញថា បាល់ទាត់អាល្លឺម៉ង់កំពុងឈានមុខគេនៅអឺរ៉ុប
ចន្លោះមិនឃើញ
គ្រូជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low បាននិយាយប្រាប់គេហទំព័រសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ថា បាល់ទាត់ប្រទេសនេះកំពុងតែឈានមុខគេនៅទ្វីបអឺរ៉ុប។
ដោយមើលឃើញ Bundesliga ចាប់ផ្ដើមមុនគេនៅទ្វីបអឺរ៉ុប លោកបានយល់ថា៖ " បាល់ទាត់អាល្លឺម៉ង់កំពុងតែនាំមុខអឺរ៉ុបហើយ " ។
លោកបានបន្តថា៖ " កីឡាករម្នាក់ៗចង់ប្រកួតប្រជែងឡើងវិញ ចង់ស៊ុតបញ្ចូលទី ហើយចៀសពីរងគ្រាប់បាល់។ នេះជារឿងវិជ្ជមានសម្រាប់ខ្ញុំ ដោយសារតែកីឡាករហាក់ដូចបែកអារម្មណ៍អស់ តែពេលបានលេងវិញ លេងដូចមានអ្នកគាំទ្រ ៨ម៉ឹននាក់នៅចាប់ហ៊ោ " ។
Bundesliga ចាប់ផ្ដើមបានជាងកន្លះខែហើយ ខណៈលីគផ្សេងៗទើបតែរដ្ឋាភិបាលនីមួយៗអនុញ្ញាតឲ្យចូលលេងវិញប៉ុណ្ណោះ៕