• 2020-06-01 03:54:35
  • បាល់ទាត់

La Liga បើក​លេង​វិញ ក្រុម​ធំៗ​ប៉ះ​គ្នា ដឹង​តែ​ល្អ​មើល!

  • 2020-06-01 03:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​បាល់​ទាត់​ទ្វីបអឺរ៉ុប La Liga បាន​បញ្ជាក់​ពី​ពេល​វេលា​ត្រឡប់​មក​វិញពោលគឺ​ថ្ងៃ​ទី ១១ ខែ​មិថុនា ដើម្បី​បញ្ចប់​រដូវ​កាល​ឆ្នាំ ២០១៩-២០២០ បន្ទាប់​ពី​ជាប់​គាំង​ដោយសារ​​មេរោគ Covid-19 តាំង​ពី​ថ្ងៃ​ទី​១២ ខែ​មីនា។

គូ​បើក​ឆាក​បិទ​ទ្វារ​ដំបូង​គេ​គឺ Sevilla ត្រូវ​ប្រកួត​ជាមួយ Real Betis នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​មិថុនា វេលា​ម៉ោង​១០​យប់​ ម៉ោង​ក្នុង​ស្រុកប្រទេស​អេស្ប៉ាញ។

ចំណែក​ក្រុម​ខ្លាំង Barcelona ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​​ទឹកដី Real Mallorc នៅ​ថ្ងៃ​អាទិត្យ​ទី ១៣ ខែ​មិថុនា។ ចំណែក​គូ​ជក់ចិត្ត​ពីរ​គូ​ទៀត​គឺ ក្រុម​អធិរាជស្ដេចស Real Madrid នឹង​ត្រូវ​លេង​ត​ទល់​ជាមួយ Eibar និង​ Athletic Bilbao ប៉ះ​ជាមួយ Atletico Madrid ​នៅ​ថ្ងៃ​អាទិត្យ​ទី​ ១៤ ខែ​មិថុនា ឆ្នាំ​២០២០។

ថ្ងៃ​បន្ត​បន្ទាប់​ទៀត Barcelona ប៉ះ​ជាមួយ Leganes ថ្ងៃ​អង្គារ ទី​១៦​ ខែ​មិថុនា និង​ Real Madrid ប៉ះ​ជាមួយ Valencia ថ្ងៃ​​ព្រហស្បតិ៍ ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២០។

ក្រុម​អាជ្ញាធរប្រទេស​អេស្ប៉ាញ​សង្ឃឹម​ថា ​ក្នុង​រយៈ​ពេល​៥​សប្ដាហ៍ La Liga ​នឹង​បញ្ចប់​ការ​​ប្រកួត​នៅ​សេសសល់ ១១​ ប្រកួត ហើយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​​ធ្វើ​ឡើង​ថ្ងៃ​​អាទិត្យ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២០។

ក្របខ័ណ្ឌ​ La Liga ប្រទេស​អេស្ប៉ាញនឹង​ក្លាយជា​លីគ​ទី២ក្នុង​លីគធំ​ៗទាំង​៥នៅ​អឺរ៉ុប ដែលប្រកាស​បន្ត​បើក​ការ​ប្រកួតឡើងវិញ ខណៈ Bundesliga ប្រទេស​អាល្លឺម៉ង់ បាន​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា រីឯ Premier League ប្រទេស​អង់គ្លេស នឹង​ចាប់​ផ្ដើម​ជាថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២០​ខាង​មុខ៕

ប្រភព៖ BBC | Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់