- 2020-06-01 02:58:38
- បាល់ទាត់
Ronaldo ៖ខ្ញុំចូលចិត្តមើល Messi លេងជាងកីឡាករណាទាំងអស់
- 2020-06-01 02:58:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ៖ខ្ញុំចូលចិត្តមើល Messi លេងជាងកីឡាករណាទាំងអស់
ចន្លោះមិនឃើញ
វីរបុរសប្រេស៊ីល Ronaldo បាននិយាយថាលោកចូលចិត្តមើល Lionel Messi លេងបាល់ទាត់ជាងកីឡាករណាទាំងអស់នៅលើលោកនេះ។
ក្នុងបទសម្ភាសន៍មួយកន្លងទៅនេះ Ronaldo បានឱ្យលេខ១ទៅ Messi ជាកីឡាករដែលលេងល្អបំផុត ហើយលោកចូលចិត្តមើលកីឡាករអាហ្សង់ទីននេះមែនទែន។ ដោយឡែកសម្រាប់ Ronaldo វិញ មិនមានឈ្មោះឡើយ សូម្បីតែក្នុងចំណោម Top5 របស់លោក ព្រោះមានកីឡាករជាច្រើនដែលលេងល្អមើលជាងកីឡាករព័រទុយហ្គាល់នេះទៅទៀត។
Ronaldo ប្រេស៊ីលបាននិយាយថា៖ “Messi គឺច្បាស់ណាស់ គាត់លេខ១។ គាត់មានទេពកោសល្យដែលយើងនឹងត្រូវការពេល២០ទៅ៣០ឆ្នាំទៀត ទើបរកមនុស្សដូចគាត់បាន។ ខ្ញុំក៏ចូលចិត្តមើល Salah , Hazard , Neymar និង Mbappe លេងផងដែរ”៕