• 2020-06-01 02:30:32
  • បាល់ទាត់

Jadon Sancho ចូលរួម​តវ៉ា​រក​យុត្តិធម៌​​រឿង​រើសអើង​ពូជសាសន៍​ឲ្យ​ George Floyd

  • 2020-06-01 02:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​​កីឡាករ Jadon Sancho ស្ថិត​ក្នុង​ចំណោម​​តារា​ក្នុង​កីឡា​បាន​បញ្ចេញ​សំឡេង​​ទៅ​កាន់​ពិភពលោក​ប្រឆាំង​តវ៉ា​នឹង​ការ​រើសអើង​ពូជសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ។

ការ​ទាមទារ​តវ៉ា​​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​បាន​ស្លាប់​ ខណៈ​​ពេល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​​​ប៉ូលិស​​ស្បែក​ស​នៅ​ទីក្រុង Minneapolis សហរដ្ឋអាមេរិក។ ប៉ូលិស​បាន​ព្យាយាម​យក​ជង្គង់​សង្កត់​ក្បាល​របស់ George ពេញ​ទំហឹង រហូត​ដល់​ជន​សង្ស័យ​បាន​ដាច់​ដង្ហើម។

ទង្វើ​មួយ​នេះធ្វើ​ឲ្យ​​ក្រុម​ស្បែក​ខ្មៅ​នៅ​អាមេរិក​ផ្ទុះ​កំហឹង​​ជា​ខ្លាំង​នាំ​ជា​ចេញ​មក​តវ៉ា​នៅ​តាម​ដង​ផ្លូវ ដុត​កម្ទេច​រថយន្ត​របស់​ប៉ូលិស អាគារ​និង​​​​ស្រែក​ទាមទារ​យ៉ាង​ខ្លាំង។ សម្រាប់​ការ​ប្រកួត​នៅ​ Bundesliga យប់​មិញ Sancho បាន​បង្ហាញ​អាវ​ដែល​មាន​អក្សរ​ថា រក​យុត្តិធម៌​សម្រាប់ George Floyd បន្ទាប់​ពី​រក​បាន​គ្រាប់​សម្រាប់ Borussia Dortmund ទល់​នឹង Paderborn។

សម្រាប់​កីឡាករ​ម្នាក់​ទៀត​របស់​ក្លឹប Moenchengladbach ​គឺ Marcus Thuram ក៏​បាន​ធ្វើ​ការ​លត់​ជង្គង់​​ឧទ្ទិស​ដល់​លោក George ផង​ដែរ ក្រោយ​រក​បាន​គ្រាប់​បាល់៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់