• 2020-05-29 11:38:58
  • ព័ត៌មាន

Van Gaal៖ ឈ្នះ​ FA Cup ជាមួយ Man Utd ជា​រឿង​ជោគជ័យ​បំផុត​ក្នុង​អាជីព​ខ្ញុំ

  • 2020-05-29 11:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United លោក Louis Van Gaal បាន​និយាយ​ប្រាប់​សារព័ត៌មាន​ហុល្លង់​កាល​ពី​ថ្មីៗ​នេះ​ថា ការ​ឈ្នះ​ពាន FA Cup ជាមួយ​បិសាច​ក្រហម​ជា​ជោគជ័យ​ធំ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន។

លោក Van Gaal បាន​លើកឡើង​ថា៖ " ទោះ​ជា​នៅ​ Man Utd មាន​រឿង​រ៉ាវ​មិន​ល្អ​ច្រើន​ក៏​ដោយ តែ​ការ​ឈ្នះ​ពាន FA Cup ជា​ស្នាដៃ​អស្ចារ្យ​ជាង​គេ​ក្នុង​អាជីព​របស់​ខ្ញុំ​ " ។

Manchester United កាល​ពី​ឆ្នាំ២០១៦ ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​របស់ Van Gaal បាន​លើក​ពាន​ FA Cup ដោយ​បាន​បំបាក់​ក្រុម​ Hull City។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក Van Gaal ធ្លាប់​ឈ្នះ​រហូត​ដល់​ទៅ​ពាន UEFA Champions League ជាមួយ​នឹង​ក្លឹប Ajax កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ហើយ​ធ្លាប់​ឈ្នះ​ពាន UEFA Cup ក៏​ដូច​ជា​ពាន​តូច​ធំ​ជា​ច្រើន​ទៀត កាល​ពី​ដឹកនាំ Barcelona និង​ Bayern Munich ជា​ដើម៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់