• 2020-05-29 04:10:27
  • បាល់ទាត់

​មិន​គួរ​ឱ្យ​ជឿ ​សុទ្ធ​តែ​កីឡាករ​ល្បី​ៗ​៥​នាក់ ​ធ្លាប់​លួច​សង្សារ​កីឡាករ​គ្នា​ឯង​

  • 2020-05-29 04:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ល្បី​ឬ​មិន​ល្បី​សុទ្ធ​តែ​ធ្លាប់​មាន​រឿង​អា​ស្រូវ​ផ្លូវ​ភេទ ​ឬ​មាន​ដំណឹង​បែក​ធ្លាយ​មិន​ល្អ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ជា​និច្ច។ ​ជាក់​ស្ដែង ​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​៥​នាក់​ខាង​ក្រោម​នេះ សុទ្ធ​តែ​ធ្លាប់​ទាក់ទង​ជាមួយ​សង្សារ​កីឡាករ​បាល់ទាត់​ដូច​គ្នា៖

​១ Mauro Icardi ​យក​ប្រពន្ធ​ Maxi Lopez

Mauro Icardi ​និង​ Maxi Lopez ​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ​គ្នា​នៅ Sampdoria ​។ Icardi ​បាន​យក​​ប្រពន្ធ​របស់ Lopez ​ក្រោយ​ពី​ពួកគេ​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០១៣។ ​អ្នក​ស្រី ​Wanda Nara ​ក្រោយ​ពី​លែងលះ​ភ្លាម ​ក៏​បាន​ទៅ​រៀប​ការ​ជាមួយ Icardi ​ភ្លែត​តែ​ម្ដង។ ​បច្ចុប្បន្ន​នេះ Mauro Icardi ​និង​ Maxi Lopez ​ ​មើល​មុខ​គ្នា​មិន​ត្រង់​នោះ​ទេ។

២ Wilfried Zaha ​និង​ Kortney Hause​

Wilfried Zaha ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​ធ្លាប់​ធ្លាយ​ដំណឹង​ថា​បាន​ទាក់ទង​ជាមួយ​សង្សារ​របស់ ​ Kortney Hause ​ដែល​ជា​ខ្សែ​ការពារ​ក្រុមWolves ​ទាំង​ដែល​ពួកគេ​ទាំង​ពីរ​មិន​ទាន់​បែក​គ្នា​ផង។ ​កាល​គ្រា​នោះ Zaha ​ក៏​មិន​ទាន់​បែក​គ្នា​ជាមួយ​សង្សារ​របស់​គេ​ដែរ ប៉ុន្តែ​បែរ​ជា​មាន​រូបភាព​ថា​ទៅ​លួច​ទាក់ទង​ជាមួយ​សង្សារ​របស់ Kortney ​ទៅ​វិញ។

​៣ Mesut Ozil ​និង Christian Lell

​វា​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​មួយ​សម្រាប់ Ozil ​ដែល​លួច​ទាក់ទង​សង្សារ​របស់ Christian Lell ​។ ​ដំណឹង​នេះ ត្រូវ​បាន Christian ​រក​ឃើញ ​នៅ​ក្នុង​សារ​ទូរសព្ទ​របស់​សង្សារ​គេ។ Ozil ​បាន​ឆាត​ញ៉ែ ​Melanie Rickinger ​កាល​គ្រា​នោះ ដោយសារ​តែ​កីឡាករ Arsenal ​រូប​នេះ​បែកបាក់​ជាមួយ​សង្សារ​គេ​ដែរ។

៤ John Terry ​និង​ Wayne Bridge

កីឡាករ​ល្មោភ​ស្រី John Terry ​ធ្លាប់​បាន​លួច​ទាក់ទង​មិត្ត​ស្រី​របស់​មិត្ត​រួម​ក្រុម​ខ្លួន​ឯង Wayne Bridge។ កាល​នោះ ​ក្រោយ​ពី​បែក​ធ្លាយ​រឿង​នេះ​ហើយ ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ក៏​លែង​ត្រូវ​គ្នា​ទៅ។

៥ Thibaut Courtois និង ​Kevin De Bruyne

Courtois ធ្លាប់​លួច​ទាក់ទង​ជាមួយ​សង្សារ​របស់ Kevin De Bruyne ឈ្មោះ​ថា​ Caroline Lijnen។ តែ​ក្រោយ​ពី​មាន​ការ​និយាយ​គ្នា​រក​ហេតុផល​មក ទើបThibaut Courtois និង ​Kevin De Bruyne អាច​ផ្សះផ្សា​គ្នា​វិញ​បាន៕​

ប្រភព៖ 90min អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់