• 2020-05-29 02:08:36
  • បាល់ទាត់

ល្អ​ខ្លាំង​ណាស់! លីគ​អ៊ីតាលី Serie A ក៏​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​​ឆាប់ៗ​ដែរ

  • 2020-05-29 02:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​មាន​ដំណឹង​ល្អ​ពី​ការ​ចាប់​ផ្ដើម​ឡើង​វិញនៃ​លីគ​កំពូល​អង់គ្លេស​ហើយ​នោះ អ្វី​កាន់​តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​ចិត្ត​ គឺ​ថាលីគ​កំពូល​អ៊ីតាលី ក៏​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ដែរ ពោល​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២០​ខាង​មុខ ប៉ុន្តែ​ត្រូវ​លេង​បិទទ្វារ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Vincenzo Spadafora រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កីឡា​អ៊ីតាលី។

លោក Vincenzo Spadafora រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កីឡា​អ៊ីតា

យោង​តាម​សារព័ត៌មាន​ BBC​ ​សហព័ន្ធ​បាល់​ទាត់​ប្រទេស​អ៊ីតាលី FIGC កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ក៏​បាន​កំណត់​​យក​ត្រឹម​ថ្ងៃ២០ ខែ​សីហា ដើម្បី​បញ្ចប់​រដូវ​កាល​ ២០១៩-២០។

ក្រុម​​កីឡាករ​បាន​ហ្វឹកហាត់​ខ្លួន​ឯង​​​នៅ​ឯ​ផ្ទះ​ហើយ មុនពួគគេ​​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​តាម​ក្លឹប​រៀង​ខ្លួន​វិញ​នៅ​សប្ដាហ៍​នេះ។

ការ​ប្រកួត​នៅ Serie A ត្រូវ​បាន​ពន្យារ​ពេល​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ដោយ​ក្រុម Juventus មាន​៦៣​ពិន្ទុ ឈរ​លើ​គេ​ក្នុង​តារាង​ចំណាត់​ថ្នាក់ តាម​ពី​ក្រោយ​ដោយ​លេខ​២ Lazio មាន​៦២​ពិន្ទុ ​លេខ​៣ Inter Minlan មាន​៥៤​ពិន្ទុ លេខ​៤ Atalanta មាន​៤៨​ពិន្ទុ និង​ Roma មាន​៤៥​ពិន្ទុ។

គួរ​បញ្ជាក់​ថាជាង​៧ម៉ោង​មុន​នេះ Premier Leahue ត្រូវ​បាន​គេ​ប្រកាស​ដំណើរ​ការ​ប្រកួត​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា ដោយ Man City ត្រូវ​ប្រកួត​ជាមួយ Arsenal ប៉ុន្តែ​ការ​ប្រកួត​ត្រូវ​លេង​បិទទ្វារ គ្មាន​អ្នកគាំទ្រ​។

នេះជា​ដំណឹង​ល្អសម្រាប់​អ្នកគាំទ្រ​លីគ​កំពូល​ប្រទេស​ទាំង​ពីរ ខណៈលីគអាល្លឺម៉ង់ឯណោះវិញ គឺបាន​ចាប់​ផ្ដើម​បើកការ​​ប្រយុទ្ធ​លើ​វាលស្មៅ​​ហើយ​​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់