• 2020-05-28 11:21:00
  • ព័ត៌មាន

Bale នៅ​តែ​មិន​យល់ ម៉េច​អ្នក​គាំទ្រ​ចូលចិត្ត​ជាន់​ពន្លិច​ ពេលឃើញ​គ្នា​លេង​អន់

  • 2020-05-28 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Gareth Bale បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​នៅ​ពេល​ប្រកួត​ម្ដង​ៗ​កីឡាករ​ម្នាក់​ៗ​មាន​សម្ពាធ​ខ្លាំង​ណាស់​ ព្រោះ​ថា​បើ​ពួក​គេ​លេង​មិន​សូវ​ល្អ​ នោះ​អ្នក​គាំទ្រ​នឹង​មើល​ងាយ​ជា​មិន​ខាន​។

Bale បាន​និយាយ​ថា​៖" ពួក​យើង​ទទួល​សម្ពាធ​ខ្លាំង​ណាស់​រាល់​ការ​ប្រកួត​ម្ដង​ៗ​។ ប្រសិន​ជា​អ្នក​ធ្វើ​មិន​បាន​ល្អ​ទេ​ នោះ​ពាក្យ​មើល​ងាយ​អី​ហ្នឹង​ នឹង​កើត​មាន​ភ្លាម​។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" ដូច​ខ្ញុំ​អញ្ចឹង​ធ្លាប់​ជួប​ប៉ុន្មាន​ដង​ដែរ​ មាន​អ្នក​តាម​មើល​ជាង​ ៨០,០០០​នាក់​នៅ​ក្នុង​ទីលាន​ ដែល​ចាំ​តែ​ថា​អញ្ចឹង​ឲ្យ​ខ្ញុំ​ ប្រសិន​ជា​ខ្ញុំ​លេង​មិន​បាន​ល្អ​។ តាម​ពិត​ទៅ​​ការ​មើល​ងាយ​អី​ហ្នឹង​មិន​ល្អ​ទេ​ ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ការ​លេង​។"

យ៉ាង​ណា​មិញ​ Bale ក៏​បាន​បន្ថែម​ថា​ គេ​នៅ​តែ​មិន​យល់​អ្នក​គាំទ្រ​ត្រង់​ចំណុច​ហ្នឹង​ ព្រោះ​ថា​កីឡាករ​ម្នាក់​តែង​តែ​ រំពឹង​ថា​បើ​គេ​លេង​មិន​បាន​ល្អ​ នោះ​អ្នក​គាំទ្រ​នឹង​ចាំ​ជួយ​លើក​ទឹក​ចិត្ត​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់