• 2020-05-28 01:57:02
  • បាល់ទាត់

Leipzig បាត់​ឱកាស​ឡើង​មក​លេខ​២ ក្រោយ​លេង​ស្មើ​ជាមួយ Hertha Berlin

  • 2020-05-28 01:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម RB Leipzig បាន​ខកខាន​ឱកាស​ឈាន​ទៅ​កាន់​លេខ​ពីរ​នៃ​តារាង​ពិន្ទុ Bundesliga បន្ទាប់​ពី​ពួក​គេ​ប្រកួត​ស្មើ​គ្នា ២-២ ជាមួយ​ក្លឹប Hertha Berlin កាល​ពី​យប់​មិញ។

ក្រុម​ភ្ញៀវ Hertha ជា​អ្នក​រក​គ្រាប់​បាន​មុន​​​ដោយ​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប Liverpool គឺ Marko Grujic ក្រោយ​ពី​ទទួល​បាល់​ចេញ​ពី​ជ្រុង​នាទី​ទី​៩។ ១៥​នាទី​បន្ទាប់​​ក្រុម​ម្ចាស់​ផ្ទះ Leipzig ក៏​តាម​ស្មើ​បាន​វិញ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Lukas Klostermann។

នាទី​៦៣​ក្រុម Leipzig នៅ​សល់​គ្នា​​តែ​១០​នាក់​ប៉ុណ្ណោះ ក្រោយ​កីឡាករ Leipzig ទទួល​បាន​កាត​លឿង​ពីរ​ដង​ស្មើ​នឹង​កាត​ក្រហម។ យ៉ាងណា​នៅ​៣​នាទី​បន្ទាប់ Leipzig បន្ត​រក​បាន​១​គ្រាប់​ទៀត​ដោយ​កីឡាករ Patrik Schick ស្រប​ពេល​នាទី​៨០​ទៅ​ហើយ ​កីឡាករ Krzysztof Piatek រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Hertha។

លទ្ធផល​នេះ​ធ្វើ​ឲ្យ Leipzig បន្ត​ឈរ​លេខ​៣ ក្រោម​ក្រុម​លេខ​២ Dortmund ២​ពិន្ទុ ឯ​ Hertha Berlin នៅ​ឡើង​មក​លេង​១០៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី