• 2020-05-27 11:25:16
  • ព័ត៌មាន

Mourinho ប្រាប់​ពី​ដំណឹង​ល្អ​ដល់​អ្នក​គាំទ្រ​ Spurs

  • 2020-05-27 11:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូ​បង្គោល​ក្លឹប​ Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះថា​កីឡាករ​របស់​លោក​ ៤​រូប​ដួច​ជា​ ខ្សែ​ប្រយុទ្ធ​ Harry Kane ខ្សែ​ប្រយុទ្ធ​ Son Heung min ខ្សែ​ប្រយុទ្ធ​ Steven Bergwijn និង​ខ្សែ​បម្រើ​ Moussa Sissoko បាន​ជា​សះ​ស្បើយ​មក​ប្រក្រតី​​វិញ​ហើយ​។

លោក​ Mourinho បាន​និយាយ​ថា​៖" នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ថា​ពួក​គេ​ទាំង​ ៤​រូប​ត្រលប់​មក​លេង​បាន​វិញ​ឬ​យ៉ាង​ណា​ទេ​ តែ​សំខាន់​ពេល​គឺ​ពួក​គេ​បាន​ជា​សះ​ស្បើយ​ហើយ​ ចំណែក​ឯ​កីឡាករ​ដ៏​ទៀត​អាច​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​ហើយៗ​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ទោះ​ជា​យ៉ាង​ក្ដី​ ពួក​គេ​ទាំង​ ៤​នាក់​ក្នុង​ពេល​នេះ​បាន​ត្រឹម​ធ្វើ​ការ​ហ្វឹកហាត់​ប៉ុណ្ណោះ​ ពួក​គេ​មិន​មាន​បញ្ហា​អ្វី​ទៀត​ទេ​។ ខ្ញុំ​គិត​ថា​បើ​ពួក​យើង​ទទួល​បាន​អនុញ្ញាត​ឲ្យ​ហ្វឹកហាត់​មក​វិញ​ តែ​២-៣អាទិត្យ​ទេ​ពួក​គេ​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​បាន​។"

យ៉ាង​ណា​មិញ​ Mourinho បាន​បន្ថែម​ថា​ ទោះ​ជា​ពួក​ត្រៀម​ក្នុង​ការ​ប្រកួត​ហើយ​ក្ដី​ តែ​លោក​ច្បាស់​ថា​ពួក​គេ​នឹង​មិន​អាច​លេង​ដល់​កម្រិត​ពួក​គេ​ទេ​ តែ​យ៉ាង​ណា​ក្ដី​លោក​គិត​ថា​គ្មាន​នរណា​អាច​ត្រលប់​មក​ប្រកួត​វិញ​ក្នុង​ពេល​នេះ​ទេ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់