• 2020-05-25 03:08:52
  • បាល់ទាត់

ក្លឹប​លំដាប់​មធ្យម​២​នៅ Premier League គ្រោង​ផ្ទេរ​យក Higuain

  • 2020-05-25 03:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Wolves និង​ក្លឹប​អ្នក​មាន​ថ្មី Newcastle កំពុង​ប្រកួត​ប្រជែង​​ទិញ​យក​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ដែល​ជា​កីឡាករ​​មិន​ស្ថិត​ក្នុង​ជម្រើស​នៅ Juventus។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​កំពុង​បន្ត​នៅ​រក្សា​ខ្លួន​នៅ​ឯ​ប្រទេស​កំណើត ដោយ​សារ​មិន​ពេញ​ចិត្ត​ជាមួយ Juventus។ Higuain ធ្លាប់​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​លេង​នៅ​អង់គ្លេស​ជាមួយ​ក្លឹប Chelsea ដែល​ជា​កន្លែង​គេ​រក​បាន​៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៣​ប្រកួត​នៅ Premier League។

Wolve ចង់​បាន Higuain ទៅ​ជំនួស​កន្លែង Raul Jiminez ដែល​កំពុង​មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លឹប Manchester United មាន​តម្លៃ​ខ្លួន​ដល់​៨០​លាន​ផោន​ឯណោះ។ ចំណែក Newcastle ដែល​ត្រៀម​មាន​​ប្រធាន​ក្លឹប​ថ្មី​ជា​សេដ្ឋី​​អារ៉ាប៊ីសាអ៊ូឌីត​ក៏​ចង់​បាន Higuain ដូច​គ្នា។

​Higuain ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប​ចាស់​របស់​គេ River Plate នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​ទាក់ទង ប៉ុន្តែ​គេ​​នៅ​មាន​ចិត្ត​ចង់​លេង​នៅ​អឺរ៉ុប​បន្ត​ទៀត។ ក្នុង​អាជីព Higuain ជោគជ័យ​បំផុត​ពេល​នៅ​ជាមួយ Real Madrid ឈ្នះ​ពាន La Liga ៣​រដូវ​កាល៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី