• 2020-05-22 08:35:11
  • ព័ត៌មាន

មកស្គាល់អ្នកចាំទី ៥រូប ស៊ុត​បញ្ចូលទី​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់

  • 2020-05-22 08:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួនាទី​ជា​អ្នកចាំទី មិន​ងាយ​បាន​ស៊ុត​បញ្ចូលទី​គូប្រកួត​នោះទេ ដោយសារ​ត្រូវ​នៅ​មុខ​ទី​របស់​ខ្លួន រារាំង​មិន​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូលទី។ យូរៗ​ម្ដង គេ​ឃើញ​មាន​អ្នក​ចាំទី​ស៊ុត​ពី​ចម្ងាយ​បញ្ចូលទី​ ឬស៊ុត​ប៉េណាល់ទី ឬ​ឡើង​តែត​ចុងម៉ោង​ជាដើម។ យ៉ាងណាក្ដី អតីត​អ្នកចាំទីម្នាក់ បាន​ស៊ុត​បញ្ចូលទី​បាន​មួយរយ​គ្រាប់​ក្នុង​អាជីព​របស់​ខ្លួន ខណៈ​អ្នកចាំទី ៤រូប​ទៀត ក៏​ស៊ុត​ចូល​ច្រើន មិន​គួរ​ឲ្យ​ជឿដែរ។

អ្នកចាំទី​ដែល​អាច​ស៊ុត​បាន​ច្រើនជាងគេ​នោះ គឺ Rogério Ceni ។ អតីត​អ្នកចាំទី​សញ្ជាតិ​ប្រេស៊ីល​រូបនេះ បាន​ស៊ុត​បញ្ចូលទី ១៣១គ្រាប់ ជាប់​ជា​ម្ចាស់​កំណត់ត្រា​ "អ្នកចាំទី​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​គ្រាប់​បំផុត​ក្នុងប្រវត្តិសាស្រ្ដ​បាល់ទាត់"។ ក្រៅ​ពី​លេង​ឲ្យក្លឹប Sao Paulo ចំនួន ៥៧៥ប្រកួត ពីឆ្នាំ១៩៩២ ដល់ ២០១៥ Ceni ក៏​ធ្លាប់​ជាប់​ជម្រើសជាតិ​ប្រេស៊ីល ចំនួន ១៦ប្រកួតដែរ ប៉ុន្តែមិន​ធ្លាប់​ស៊ុត​បញ្ចូលទី​នោះទេ។

អ្នកចាំទី Rogério Ceni អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

អ្នកចាំទី ៤រូបទៀត មានដូចខាងក្រោម៖

២. José Luis Chilavert (ប៉ារ៉ាហ្គាយ) ពីឆ្នាំ ១៩៨២ ដល់ ២០០៤ ស៊ុត​បញ្ចូលទី ៦៧គ្រាប់

José Luis Chilavert

៣. Jorge Campos (ម៉ិកស៊ីកូ) ១៩៨៨ ដល់ ២០០៤ ស៊ុតបញ្ចូលទី ៤៦គ្រាប់

Jorge Campos

៤. Dimitar Ivankov (ប៊ុលហ្គារី) ១៩៩៦ ដល់ ២០១១ ស៊ុតបញ្ចូលទី ៤២គ្រាប់

Dimitar Ivankov

៥. René Higuita (កូឡុំប៊ី) ១៩៨៥ ដល់ ២០១០ ស៊ុតបញ្ចូលទី ៤១គ្រាប់

René Higuita

ទស្សនា​វីដេអូ​នៃ​ការ​ស៊ុត​បញ្ចូលទី​របស់ Ceni ទាំង ១៣១គ្រាប់៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់