• 2020-05-22 04:15:33
  • បាល់ទាត់

មិន​ធម្មតា ​សង្សារ​និនចារ​អណ្ដើក​ Mbappe ​ជា​មិត្ត​របស់ ​Tom Cruise ​ផង​

  • 2020-05-22 04:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Kylian Mbappe ​ជា​កីឡាករ​វ័យ​ក្មេង ​និង​ឆ្នើម​បំផុត​របស់​បារាំង ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​ដែល​ធ្លាប់​ជួយ​បារាំង​លើក​ពាន World Cup 2018 ​និង​ជា​បេក្ខភាព​ប្រជែង​ពាន​ Ballon d'Or ​ថែម​ទៀត។

​កីឡាករ​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប PSG ​ខាង​លើ​នេះ​ដែរ ​មាន​ប្រវត្តិ​ស្នេហា ​មិន​ចេញ​មុខ​ដូច​កីឡាករ​ដទៃ​ទៀត​នោះ​ទេ ប៉ុន្តែ​រូបគេ​ក៏​មាន​សង្សារ​ស្រស់​ស្អាត​ម្នាក់​ផង​ដែរ។ ​ប្រភព​នៅ​បារាំង ​បាន​បញ្ជាក់​ថា Mbappe ​មាន​សង្សារ​ឈ្មោះ ​ Alicia Aylies ​ដែល​ជា​ម្ចាស់​ពាន​រង្វាន់ Miss France 2017 ​និង​ជា​មិត្តភក្ដិ​របស់ Tom Cruise ​ថែម​ទៀត​ផង។ ​ស្រី​ស្អាត ​សម្បុរ​ស្រអែម ​វ័យ​២២​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ទាក់ទង​ជាមួយ Mbappe ​នៅ​ឆ្នាំ​២០១៨។

​Aylies ​បច្ចុប្បន្ន​នេះ​មាន​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ ​ហើយ​ក្រៅ​ពី​ការងារ​ទៅ នាង​ក៏​បន្ដ​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ផង​ដែរ។ ​គេ​កម្រ​ឃើញ​រូបភាព​របស់​នាង និង​មិត្ត​ប្រុស​ខ្លាំង​ណាស់ ដោយសារ​តែ Mbappe ​ចង់​មាន​ជីវិត​ឯកជន​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ ​ដោយ​ឡែក ​ប្រភព​នៅ​បារាំង​ក៏​បញ្ជាក់​ដែរ​ថា ​នាង Aylies ​បាន​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​បំផុត​ក្នុង​ជីវិត​ជា​សង្សារ​តារា​បាល់ទាត់​ពិភព​លោក​នេះ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់