• 2020-05-21 12:32:33
  • ព័ត៌មាន

ក្លឹប​កូរ៉េ​ដែល​ដាក់​តាំង​តុក្កតា​សិចថ្ងៃ​មុន​ ត្រូវ​បាន​គេ​បាន​ពិន័យ​ហើយ

  • 2020-05-21 12:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កូរ៉េ​ Seoul ត្រូវ​បាន​ K-Leagueធ្វើ​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ជាង​ ៨២,០០០ដុល្លារ​ បន្ទាប់​ពី​ក្លឹប​នេះ​បាន​ដាក់​តាំង​តុក្កតា​សិចឯ​ទីលាន​ កាល​ពី​ប្រកួត​តទល់​នឹង​ក្លឹប​ Gwangju កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។

ក្លឹប​កូរ៉េ​មួយ​នេះ​បាន​ដាក់​តាំង​ជាង​ ២០​តុក្កតា​សិចតាម​ទីលាន​ ដោយ​មាន​ភ្ជាប់​នឹង​ស្លាក​យីហោ​ក្រុមហ៊ុន​លើ​អាវ​ របស់​តុក្កតា​ស៊ិច​ទាំង​នោះ​ផ្ទាល់​ ដែល​ជា​អ្វី​ប្រាសចាក​ពី​​​វិន័យ​របស់​លីគ​ ទាក់ទិន​នឹង​ការ​តាំង​ផ្សាយ​ពាណិជ្ជកម្ម​ ដែល​មាន​លក្ខណៈ​មិន​សមរម្យ​ ឬ​មាន​លក្ខណៈ​អាសអាភាស​។

យ៉ាង​ណា​មិញ​ លីគ​កំពូល​កូរ៉េ​ខាង​លើ​បាន​ធ្វើ​ការ​ផាក​ពិន័យ​ក្លឹប​ខាង​លើ​នេះ​ ក្នុង​គោល​បំណង​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ដែល​ក្លឹប​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​កេរ្តិ៍ឈ្មោះ​ដល់​លីគ​ទាំង​មូល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Seoul នេះ​បាន​ចេញ​សុំ​ទោស​ជា​សាធារណៈ​ជន​រួច​មក​ហើយ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ដាក់​តាំង​នេះ​មិន​មែនក្នុង​គោលបំណង​ដូច​ដែល​ K-League លើកឡើងឡើយ​។ ទោះ​ជា​យ៉ាង​ក្ដី​ក្លឹប​មួយ​នេះ​ ព្រម​ទទួល​យក​ការ​ពិន័យ​ទាំង​អស់​ លើ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់