
- 2020-05-21 06:46:54
- បាល់ទាត់
Valdes ប្រាប់ពីរបស់តែមួយគត់ដែលខ្លួនរក្សាទុកកាលលេងនៅ Barca
- 2020-05-21 06:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valdes ប្រាប់ពីរបស់តែមួយគត់ដែលខ្លួនរក្សាទុកកាលលេងនៅ Barca
ចន្លោះមិនឃើញ
Victor Valdes ត្រូវបានពិភពបាល់ទាត់ចងចាំថាជាអ្នកចាំទីល្អបំផុតមួយក្នុងពិភពបាល់ទាត់កាលប្រកបអាជីពជាច្រើនឆ្នាំជាមួយ Barcelona។
អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញបានឈ្នះគ្រប់ពានទាំងអស់ជាមួយក្លឹបយក្សកាតាឡាន់ប៉ុន្តែ ទាំងមេដាយ និងពានផ្ទាល់ខ្លួនផ្សេងៗមិនត្រូវបានរូបគេដាក់តាំងបង្ហាញលើជញ្ជាំងនោះទេ។ Valdes បង្ហើបថារបស់តែមួយគត់ដែលខ្លួន ស្រឡាញ់បំផុតគឺ អាវដែលពាក់កាលប៉ះ Arsenal។
បុរសវ័យ៣៨ឆ្នាំឲ្យដឹងថាអាវនោះគឺគេបានពាក់លេងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅបារាំងហើយបានយកឈ្នះ Arsenal ២-១ នៅប្រទេសបារាំងឆ្នាំ២០០៦។ វាគឺជាវត្ថុអនុស្សាវរីយ៍ និងការចងចាំដែលមិនអាចបំភ្លេចបាន៕