• 2020-05-20 13:21:56
  • ព័ត៌មាន

អតីត​គ្រូ​ Real៖ Ronaldo ចូល​ចិត្ត​ជប់លៀង​ក្នុង​បន្ទប់​សំលៀក​បំពាក់

  • 2020-05-20 13:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Fabio Capello អតីត​គ្រូ​បង្គោល​របស់​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​ Sky Sport កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Ronaldo ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​បំផុត​ តែ​ទន្ទឹម​នឹង​នេះគេ​ក៏​បាន​បង្ក​ហេតុ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ដែល​បង្ក​ឲ្យ​ធុំក្លិន​សុទ្ធ​តែ​ស្រា​។

លោក​ Capello បាន​និយាយ​ថា​៖ " Ronaldo ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ជា​ងនរណា​ទាំង​អស់​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះគេ​ក៏​ជា​កីឡាករ​ម្នាក់​​ ដែល​បាន​នាំ​បញ្ហា​ឲ្យ​ខ្ញុំ​ច្រើន​បំផុត​ផង​ដែរ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​" ។

អតីត​គ្រូ​បង្គោល​ Real Madrid រូប​នេះ​បាន​បន្ត​ថា​៖ " គេ​តែង​តែ​ធ្វើ​ពិធី​ជប់លៀង​ឬក៏​​អ្វីៗ​ស្រេច​តែ​ចិត្ត​គេ​ រហូត​ដល់​ពេល​មួយ​ Van Nistelrooy បាន​មក​ប្រាប់​ខ្ញុំ​ថា​ បន្ទប់​នេះ​ធុំ​ក្លិន​សុទ្ធ​តែ​ស្រា​"។

យ៉ាង​ណា​មិញ​ លោក​ Capello ក៏​បាន​កំប្លែង​លេង​ថា​ នៅ​ពេល​ដែល​ Ronaldo ចាក​ចេញ​ពី​ Real Madrid បាត់​ទៅ​ក្លឹប​នេះ​ក៏​បាន​ចាប់​ផ្ដើម​ទទួល​បាន​ជ័យជំនះ​ឡើង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo បាន​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Real Madrid តាំង​ពី​ឆ្នាំ ២០០២​ដល់​ឆ្នាំ ២០០៧​ មុន​ពេល​ដែល​កីឡាករ​រូប​ទៅ​លេង​នៅ​ក្លឹប​ A.C. Milan ដោយ​ចូល​រួម​លេង​បាន​ ១៧៧​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ១០៤​គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់