• 2020-05-19 04:27:28
  • បាល់ទាត់

Varane ដេញ​ថ្លៃ​លក់​អាវ​ រៃ​លុយ​បាន​ជាង​៤​ម៉ឺន​អឺរ៉ូ​ឲ្យ​មន្ទីរពេទ្យ​​

  • 2020-05-19 04:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raphael Varane បាន​ធ្វើ​រឿង​គួរ​ឲ្យ​គោរព​មួយ​ដោយ​បាន​ដាក់​អាវ​របស់​ខ្លួន​ដេញ​ថ្លៃ​ដើម្បី​រៃ​លុយ​ជួយ​ដល់​មន្ទីរពេទ្យ​នៅ​ទីក្រុង​ Lens ប្រទេស​បារាំង​ ជា​ទី​ដែល​គេ​ហ្វឹកហាត់​បាល់​តាំង​ពី​កុមារភាព។​​

ការ​ដាក់​ដេញ​ថ្លៃ​អាវ​របស់​ខ្សែ​ការពារ​ក្លឹប​ Real Madrid រូប​នេះ​ប្រមូល​បាន​ប្រាក់​សរុប​ ៤៣៥០​អឺរ៉ូ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ការ​ចំណាយ​ផ្សេង​ៗ​លើ​អ្នក​ជម្ងឺ។​ Varane គឺ​ជា​កីឡាករ​ឆ្នើម​ និង​ទទួល​ការ​គោរព​ខ្លាំង​បំផុត​មួយ​ពី​ជនជាតិ​បារាំង​ក្រោយ​រូប​គេ​រួម​ចំណែក​ជួយ​ក្រុម​មាន់​គក​ឈ្នះ World Cup ២០១៨។​

កីឡាករ​វ័យ​២៧​ឆ្នាំ​គឺ​ជា​ជនជាតិ​បារាំង​តែ​២​នាក់​គត់​ ជាមួយ​មិត្ត​រួម​ជាតិ​ Karim Benzema ដែល​ធ្លាប់​ឈ្នះ​ Champions League ៤​ដង​ក្នុង​អាជីព​ជាមួយ​ Real Madrid។​ យ៉ាង​ណា​ Benzema គ្មាន​សំណាង​ឈ្នះ​ World Cup ដោយសារ​ប្រព្រឹត្តិ​ខុស​វិន័យ​ជា​កីឡាករ​អាជីព៕

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់