• 2020-05-19 02:09:02
  • បាល់ទាត់

Ronaldo និង​ Juventus ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​ថ្ងៃ​នេះ​ក្រោយ​ Serie A កាន់​តែ​កៀក​

  • 2020-05-19 02:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo និង​សមាជិក​ដទៃ​ទៀត​នៅ​ Juventus បាន​ចាប់​ផ្ដើម​ហ្វឹក​ហាត់​​បណ្ដើរ​ៗ​ពី​ថ្ងៃ​នេះ​ទៅ​ ក្រោយ​ Serie A មាន​ផែន​ការ​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី​១៥​ខែ​មិថុនា។​

Ronaldo

មុន​នឹង​ហ្វឹកហាត់​នេះ​កីឡាករ​ទាំង​អស់​ត្រូវ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ចូល​មក​ហ្វឹកហាត់​ហើយ​ Ronaldo និង​សមាជិក​មួយ​ចំនួន​ទៀត​បាន​ធ្វើ​តាម​លក្ខខណ្ឌ​រួច​រាល់​មុន​គេ​។​ កីឡាករ​នឹង​ត្រូវ​ហ្វឹកហាត់​ដោយ​បែងចែក​ជា​ក្រុម​តូច​ៗ​ និង​ផ្ដុំ​គ្នា​ដូច​ពី​មុន​ឡើយ​។​

មុន​នេះ​កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ទៅ​រស់​នៅ​ជាមួយ​ប្រពន្ធ​ និង​កូន​នៅ​ទីក្រុង​ Madeira ប្រទេស​ព័រទុយហ្គាល់​រយៈ​ពេល​២​ខែ​ដាច់​ដោយ​ឡែក​ពី​គេ​ រួច​ត្រឡប់​មក​អ៊ីតាលី​វិញ​តាម​យន្តហោះ​ផ្ទាល់​ខ្លួន​ Private Jet ដើម្បី​ហ្វឹកហាត់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​៕

ប្រភព៖ Sport English ប្រែសម្រួល៖ សៀនហួរ

មតិយោបល់