• 2020-05-16 08:07:24
  • បាល់ទាត់

កីឡាករ​ម្នាក់ ថា​ខ្លួន​ល្អ​ជាង Messi , Ronaldo ​និង Neymar ​ទៅ​ទៀត​

  • 2020-05-16 08:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Edilson ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​អះអាង​ថា​ខ្លួន​កាល​នៅ​ជា​កីឡាករ គឺ​ល្អ​ជាង Lionel Messi , Cristiano Ronaldo ​និង Neymar ​ទៅ​ទៀត។

​បុរស​វ័យ​៤៩​ឆ្នាំ​ខាង​លើ​នេះ ​កាល​នៅ​ជា​កីឡាករ​ធ្លាប់​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2002 ​និង​ឈ្នះ​លីគ​កំពូល​របស់​ប្រេស៊ីល​បាន​៤​ដង ​កាល​ពី​លេង​ឱ្យ​ក្រុម Palmeiras ​និង​ Corinthians។ ​យ៉ាងណាមិញ ​ថ្មី​ៗ​នេះ ​Edilson ​បាន​អះអាង​ថា​បើ​ប្រៀបធៀប​ខ្លួន​កាល​នៅ​ជា​កីឡាករ​គឺ​ល្អ​ជាង Messi , Ronaldo ​និង​ Nyemar ​ទៅ​ទៀត។

ខ្សែ​ប្រយុទ្ធ​ដែល​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​២១​ប្រកួត​រក​បាន​៦​គ្រាប់​នេះ ​បាន​និយាយ​ថា​៖ “នៅ​ចំណុច​កំពូល​របស់​ខ្ញុំ ​ខ្ញុំ​លេង​បាន​ល្អ​ជាង Neymar ​។ គាត់​ត្រូវ​ការ​ឈ្នះ World Cup ​ទើប​អាច​និយាយ​បាន​ថា​ល្អ​ជាង​ខ្ញុំ។ ហើយ​សម្រាប់ Messi ​ល្អ​ជាង​ខ្ញុំ, គាត់​ត្រូវ​ការ​ឈ្នះ World Cup ​ដូច​គ្នា។ Ronaldo ​ពិត​ជា​ខ្សែ​ប្រយុទ្ធ​ច្បាស់ គាត់​ប្រយុទ្ធ​បាន​ល្អ ​គ្រប់គ្រង​បាល់​បាន​ទាំង​ជើង​សង​ខាង ប៉ុន្តែ​ខ្ញុំ​មាន​បច្ចេកទេស​ជាង​គាត់”៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់