• 2020-05-16 04:35:05
  • បាល់ទាត់

Carvajal៖ ​ចូល​ហាត់​ថ្ងៃ​ដំបូង​វិញ ​ក្រុម Real Madrid ​ទប់​បាល់​មិន​ចង់​ជាប់​ផង​

  • 2020-05-16 04:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Carvajal ​បាន​បង្ហើប​ថា​នៅ​ថ្ងៃ​ដំបូង​ដែល​ប្រមូល​ផ្ដុំ​វិញ​កន្លង​ទៅ​នេះ សមាជិក​ក្រុម Real Madrid ​ទាំង​អស់ ទប់​បាល់​សឹង​តែ​មិន​ជាប់​ផង ​ព្រោះ​ខាន​ហាត់​យូរ​ពេក។​

​ក្រុម Real Madrid ​បាន​ប្រមូល​ផ្ដុំ​គ្នា​វិញ​ហើយ ​ក្រោយ​ពី​លីគ​ត្រូវ​បាន​ផ្អាក​ជា​ច្រើន​សប្ដាហ៍​កន្លង​មក ​ដោយសារ​តែ​មេរោគ Covid-19 ​វាយ​លុក​អេស្ប៉ាញ។ ​ដោយសារ​តែ​រដ្ឋាភិបាល​ប្រទេស​នេះ ​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​បាល់ទាត់​អាច​ប្រកួត​វិញ​បាន​នៅ​ខែ​ក្រោយ​នេះ ​ទើប​បាន​ជា​ក្លឹប​ទាំង​អស់​កោះហៅ​កីឡាករ ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ។

​ក្នុង​ការ​ត្រលប់​មក​ហាត់​វិញ​នេះ​ដែរ Dani Carvajal ​ខ្សែ​ការពារ​របស់​ក្រុម​អធិរាជ​ស ​បាន​និយាយ​ថា​៖ “យើង​ពិបាក ពិបាក​មែនទែន​ក្នុង​ការ​គ្រប់គ្រង​បាល់​នៅ​ថ្ងៃ​ដំបូង ក្រោយ​ពី​សម្រាក​យូរ​ពេក។ ​ការ​ហ្វឹកហាត់​នៅ​ផ្ទះ គឺ​មិន​ដូច​ហាត់​នៅ​ទីលាន​ផ្ទាល់​នោះ​ទេ ​វា​ពិត​ជា​ធ្វើ​ឱ្យ​យើង​ពិបាក ប៉ុន្តែ​យើង​បាន​ត្រលប់​មក​ភាព​ប្រសើរ​វិញ​នៅ​ថ្ងៃ​បន្ទាប់។ យើង​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ ​ដើម្បី​ឱ្យ La Liga ​បាន​ត្រលប់​មក​វិញ​ឆាប់​ៗ​នេះ​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់