- 2020-05-15 00:52:11
- បាល់ទាត់
Giggs ធ្លាប់ខឹងខ្លាំង ដល់ថ្នាក់រុញ Ronaldo ផ្អឹបជញ្ជាំងព្រោះតែមូលហេតុសំខាន់មួយ
- 2020-05-15 00:52:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giggs ធ្លាប់ខឹងខ្លាំង ដល់ថ្នាក់រុញ Ronaldo ផ្អឹបជញ្ជាំងព្រោះតែមូលហេតុសំខាន់មួយ
ចន្លោះមិនឃើញ
Cristiano Ronaldo បានផ្ទេរពី Sporting Lisbon ទៅ Manchester United កាលពីវ័យ១៨ឆ្នាំក្នុងតម្លៃបំបែកកំណត់ត្រាកីឡាករវ័យក្មេងកាលពីជំនាន់នោះគឺ១៤លានផោន។
ក្រៅពីទទួលកាលបង្វឹកពីគ្រូតា Sir Alex Ferguson កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានដំបូន្មានមិនតិចដែរពីរៀមច្បងពិសេសគឺពី Ryan Giggs តែម្ដង។ Ole Gunnar Solskjaerដែលបច្ចុប្បន្នជាគ្រូ Man Utd បានរម្លឹកពីហេតុការណ៍ប៉ះទង្គិចមួយដែលលោកចាំមិនភ្លេចកាលពីជាង១០ឆ្នាំមុន។
កាលណោះ Giggs បានរុញ Ronaldo ផ្អឹបនឹងជញ្ជាំងក្បែរតុបាយពេលកីឡាករទាំងអស់កំពុងទទួលទានអាហារពេលព្រឹក។ មូលហេតុគឺដោយសារ Ronaldo កាន់ដបកូកា យកទៅផឹកទាំងព្រឹកដែលវាផ្ដល់ផលមិនល្អសម្រាប់កីឡាករដូចជារូបគេ។
Giggs កាលណោះខឹងយ៉ាងខ្លាំង បានរុញ Ronaldo បោកជញ្ជាំងថែមទាំងប្រាប់ថា៖ "កុំធ្វើបែបនេះជាលើកទីពីរ"។ តាំងពីពេលនោះមកខ្សែប្រយុទ្ធក្លឹបយក្ស Juventus មិនដែលផឹកកូកាពេលព្រឹកឲ្យ Giggs ឃើញជាថ្មីទេ៕