• 2020-05-13 11:27:51
  • ព័ត៌មាន

Klopp ជ្រើស​រើស​មួយ​ណា​ រវាង​ Messi និង​ Ronaldo?

  • 2020-05-13 11:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​កីឡាករ​ដែល​លេង​បាន​ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo។

ការ​លើក​ឡើង​បែប​នេះ​ដោយ​សារ​តែ​លោក​ Klopp មើល​ឃើញ​ថា​ ទោះ​បី​ជា​ Messi មាន​កម្ពស់​មិន​សូវ​បាន​ពី​កំណើត​ក្ដី​ ប៉ុន្តែ​លក្ខណៈ​លេង​បាល់​របស់​គេ​សាមញ្ញ​តែ​មាន​ភាព​លេចធ្លោ​។

ទោះ​ជា​ជ្រើស​រើស​យក​ Messi ក្ដី​តែ​អ្នក​ចាត់​ការ​រូប​នេះ​ ក៏​បាន​លើក​សរសើរ​ពី​ Ronaldo ផង​ដែរ​ដោយ​បាន​លើក​សរសើរ​ពី​របៀប​លេង​ថា​មាន​លក្ខណៈ​ល្អ​ខ្លាំង​ និង​មាន​បច្ចេកទេស​ខ្ពស់​។

យ៉ាង​ណា​ក្ដី​លោក​ Kloppក៏​បាន​លើក​ឡើង​ថា​ ​រវាង​កីឡាករ​ទាំង​ពី​នេះ​វា​ពិបាក​នឹង​ជ្រើស​ឲ្យ​ច្បាស់​លាស់​ណាស់​ ដោយ​សារ​តែ​ខែ​ប្រយុទ្ធ​ទាំង​ពីរ​ឈរ​ជើង​ជា​អ្នក​ខ្លាំង​យូរ​មក​ហើយ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់