• 2020-05-13 02:52:22
  • បាល់ទាត់

ត្រឹម​៧​ម៉ោង វីដេអូ Ronaldo បង្ហាត់​បាល់​កូន​ប្រុស​ក្រោយ​ផ្ទះ​មាន​មើល​ជាង​១៧​លាន​ដង

  • 2020-05-13 02:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​​បង្ហោះ ​វីដេអូ​​ដ៏​កក់ក្ដៅ​មួយ​​បង្ហាត់​បាល់​​កូន​ប្រុស​ច្បង Cristiano Jr នៅ​ក្រោយ​​ផ្ទះ ទទួល​បាន​អ្នក​ចូល​មើល​ជាង​១៧​លាន​ដង​ត្រឹម​រយៈពេល​៧​ម៉ោង។

តារា​របស់​ Juventus វ័យ​៣៥​ឆ្នាំ​ កំពុង​ត្រូវ​ដាក់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​ មុន​ពេល​​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​បាន។ Ronaldo មិន​ទាន់​អាច​ជួប​មិត្ត​រួម​ក្រុម​​ Juventus បាន​នៅ​ឡើយ​ទេ​ត្រូវ​​ដាក់​ដោយ​ឡែក​​​២​សប្ដាហ៍​សិន បន្ទាប់​ពី​ហោះ​​ពី​កោះ Madeira ដែល​ជា​កន្លែង​គេ​ចំណាយ​​ពេល​២​ខែ​រក្សា​ខ្លួន។

ជាមួយ​នឹង Serie A គ្រោង​ត្រលប់​លេង​វិញ​ដោយ​ប្រកួត​គ្មាន​អ្នក​ទស្សនា​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត ម្ចាស់​ពាន Ballon d'Or ៥​សម័យ​​បាន​ប្រឹងប្រែង​ហាត់​ម្នាក់​ឯង​នៅ​ផ្ទះ។ ខណៈ​​ពេល​ដែល​កំពុង​ហាត់​ខ្លួន​ឯង Ronaldo ក៏​ឆ្លៀត​ពេល​បង្ហាត់​កូន​ប្រុស​ច្បង Cristiano Jr វ័យ​៩​ឆ្នាំ​ផង​ដែរ។

វីដេអូ​ដែល​បង្ហោះ​លើ​គណនី Instagram បង្ហាញ​ពី Ronaldo បង្ហាត់​កូន​ប្រុស​​ប៉ះ​បាល់​ទៅវិញទៅមក​លើ​លំហ។ ភ្ជាប់​ជាមួយ​វីដេអូ​គេ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា "Like father, like son :) Happiness above all”។ អ្វី​ដែល​អស្ចារ្យ​ត្រឹម​រយៈពេល​៧​ម៉ោង​វីដេអូ​មួយ​នេះ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​១៧​​លាន​ដង​។

Cristiano Jr ត្រូវ​បាន​រំពឹង​អាច​ដើរ​តាម​គន្លង​របស់​ឪពុក។ កាល​ពី​រដូវ​កាល​មុន​កុមារ​ម្នាក់​នេះ​រក​បាន​៥៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៨​ប្រកួត​​ឲ្យ Juventus U-9 ឆ្នាំ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់